បញ្ជូនជនសង្ស័យ ៦នាក់ រួមនិងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ៖ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ៦នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ជនសង្ស័យទាំង០៦នាក់ ត្រូវបានកម្លាំងជំនាញនៃមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ធ្វើការចុះបង្ក្រាបបាន នៅវេលាម៉ោង១១:០០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
១/ ឈ្មោះ មែ សុជាតិ ភេទប្រុស អាយុ ២១ឆ្នាំ ទីលំនៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
២/ ឈ្មោះ កៅ រស្មី ភេទប្រុស អាយុ ២៦ឆ្នាំ ទីលំនៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
៣/ ឈ្មោះ ខាន់ ណៃ ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
៤/ ឈ្មោះ សំផុន វង្សរតនា ភេទប្រុស អាយុ ១៥ឆ្នាំ ទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
៥/ ឈ្មោះ សុខ ឡាយ ភេទប្រុស អាយុ ២០ឆ្នាំ ទីលំនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
៦/ ឈ្មោះ ឌី រដ្ឋា ភេទប្រុស អាយុ ៣០ឆ្នាំ ទីលំនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ចាប់យកវត្ថុតាងរួមមាន÷ ម្សៅសថ្លា ០៥កញ្ចប់ ទម្ងន់ ៣,៥២ក្រាម, ដបជក់ ០២, ដែកកេះ ០១, ខ្សៀ ០១, ដាវ ០១ដើម, ទូរស័ព្ទ ០៦គ្រឿង, ប្រាក់ចំនួន ៣០០,០០០រៀល, ម៉ូតូ ០១គ្រឿង ម៉ាក Nex ពណ៌ខ្មៅ+ក្រហម គ្មានស្លាកលេខ។
បច្ចុប្បន្នជនសង្ស័យទាំង ៦នាក់ រួមនឹងវត្ថុតាងត្រូវបានបញ្ចូន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕