នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដឹកនាំប្រតិភូទទួលស្វាគមន៍ ឯកឧត្តម CP Dato’ Sri Abd Jalil bin Hassan ចូលជួបសម្ដែងការគួសម និងពិភាក្សាការងារ
ភ្នំពេញ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នារសៀលថ្ងៃព្រហស្បតិ៍ ៥ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានដឹកនាំប្រតិភូទទួលស្វាគមន៍ ឯកឧត្តម CP Dato’ Sri Abd Jalil bin Hassan ស្នងការនគរបាល និងជាប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃនគរបាលភូមិន្ទម៉ាឡេស៊ី អមដំណើរដោយ ឯកឧត្តម ELDEEN HASAINI MOHD HASHIM ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីមួយចំនួនចូលជួបសម្ដែងការគួសម និងពិភាក្សាការងារ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៕