ប្រមុខរាជរដ្ឋាភិបាល៖ ការខុសគ្នាខាងជាតិសាសន៍ និងសាសនា មិនមែនជាឧបសគ្គនៃ ការអភិវឌ្ឍប្រទេសជាតិនោះទេ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការខុសគ្នាខាងជាតិសាសន៍ និងសាសនា មិនមែនជាឧបសគ្គនៃ ការអភិវឌ្ឍប្រទេសជាតិនោះទេ ។
ក្នុងពិធីអបអរសាទរខួប ១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា នាព្រឹកថ្ងៃទី២៧ មករានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់គ្រិស្តបរិស័ទទាំងអស់ ដែលបានចូលរួមការពារសន្តិភាព ចូលរួមក្នុងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ក៏ដូចជាបានចូលរួមដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា «ខ្ញុំធ្លាប់បាននិយាយច្រើនលើកហើយថា ការខុសគ្នាខាងជាតិសាសន៍ និងសាសនា មិនមែនជាឧបសគ្គនៃ ការកសាងប្រទេសជាតិនោះទេ សូមកុំនាំគ្នាចាប់បង្ខំ ហើយអ្នកនេះជឿសាសនានេះ ជឿសាសនានោះ ឬនិកាយនេះ និកាយនោះវាមិនអាចទៅរួចទេ» ៕