សម្តេចតេជោ ហ៊ុន សែន៖ ការជួបជុំអបអរសាទរខួប ១០០ឆ្នាំនេះ ជាការបង្ហាញឲ្យឃើញ ពីការរីកចម្រើនលើផ្នែក ជំនឿសាសនានៅកម្ពុជា
ភ្នំពេញ៖ ក្នុងពិធីអបអរសាទរខួប១០០ឆ្នាំ នៃសាសនាគ្រិស្តនៅកម្ពុជា ដោយហៅព្រឹត្តិការណ៍នោះថា «មរតកដំណឹងល្អ ១០០ឆ្នាំ (១៩២៣-២០២៣) នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការជួបជុំអបអរសាទរនេះ១០០ឆ្នាំនេះ ក៏ជាការបង្ហាញឱ្យឃើញ ពីការរីកចម្រើនលើផ្នែកជំនឿសាសនានៅកម្ពុជា ។
ក្នុងពិធីនោះដែរសម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរខួប១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា ។
សម្តេចតេជោបានមានប្រសាសន៍ថា ការជួបជុំគ្នានៅព្រឹកថ្ងៃនេះ គឺជាជំនួបលើកទី៥ហើយ រវាងសម្តេច និងគ្រិស្តបរិស័ទ ដែលកន្លងមកតែងតែមានការជួបជាប្រចាំឆ្នាំ ក៏ប៉ុន្តែត្រូវបានអាក់ខានរយៈពេល៣ឆ្នាំកន្លងមកនេះដោយសារកូវីដ១៩ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ពិធីអបអរសាទរខួប ១០០ឆ្នាំ នៃវត្តមានគ្រិស្តសាសនានៅកម្ពុជា គឺជាការអរគុណដល់ព្រះយេស៊ូ ៕