មន្ត្រីជាន់ខ្ពស់បក្សភ្លើងទៀននៅខេត្តតាកែវ ៤រូប ចូលរួមជីវភាពនយោបាយ ជាមួយបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន នៅខេត្តតាកែវចំនួន៤រូប បានសម្រេចស្នើសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។
ការសម្រេចូលរួមជីវិភាពនយោបាយនេះ បានធ្វើឡើងបន្ទាប់ពីពួកគេបានជួបពិភាក្សាជាមួយ ឯកឧត្ដម បណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងអ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ប្រធានក្រុមការងារពិសេស កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅខេត្តតាកែវ។
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនទាំង៤រូប បានលើកឡើងថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងប៉ិនប្រសព្វរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ទើបពួកគេយល់ច្បាស់ថា មានតែគណបក្សប្រជាជនទេ ដែលមានគោលនយោបាយច្បាស់លាស់ និងបម្រើ ប្រជាពលរដ្ឋដ៏ស្មោះត្រង់ទើបពួកគាត់សម្រេចចិត្ត មករួមរស់ជាមួយគណបក្សប្រជាជនយើងវិញ៕