រដ្ឋលេខាធិការក្រសួងទេសចរណ៍ ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជនជាតិចិនជាង ១០០នាក់ ពីទីក្រុងគួនមីង
ភ្នំពេញ៖ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជនជាតិចិនជាង ១០០នាក់ ពីទីក្រុងគួនមីង មកខេត្តព្រះសីហនុ ធ្វើដំណើរតាមយន្តហោះជើងទីមួយ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ៕