ឯកឧត្តម អ៊ុំ សារឹទ្ធ ទទួលជួបលោក Cedric Gouth ជាមេឃុំ WOIPPY នៃប្រទេសបារាំង ដើម្បីសម្តែងការគួរសម
ភ្នំពេញ៖ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានទទួលលោកCedric Gouth មេឃុំ WOIPPY ខេត្តMetz និងជាអនុប្រធានតំបន់(l’Eurometropole) ទទួលបន្ទុកការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងទេសចរណ៍ នៃប្រទេសបារាំង ដើម្បីសម្តែងការគួរសម ក្នុងឱកាសដែលលោកCedric Gouth ដឹកនាំគណៈប្រតិភូឃុំ Woippy មកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។
ជំនួបសម្តែងការគួរសមនេះ ផ្តោតសំខាន់លើការបង្កេីនកិច្ចសហប្រតិបត្តិការរវាងឃុំ Woippy ជាមួយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសមូហភាពដែនដី ព្រមទាំងថ្នាក់ក្រោមជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា៖ ឃុំWoippy នៃប្រទេសបារាំង បានធ្វើកិច្ចសហប្រតិបត្តិការជាមួយខេត្តបន្ទាយមានជ័យ តាមរយៈការបង្កើតសាលាភាសាបារាំងនៅខេត្តបន្ទាយមានជ័យ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ៕