រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ចូលរួមជាគណៈអធិបតីក្នុងពិធីអបអរសាទរ មរតកដំណឹងល្អ ១០០ឆ្នាំ នៃសាសនាគ្រិស្តនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណៈ រដ្ឋលេខាធិការ តំណាងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមជាគណ:អធិបតីក្នុងពិធីអបអរសាទរ មរតកដំណឹងល្អ ១០០ឆ្នាំ (១៩២៣-២០២៣) នៃសាសនាគ្រិស្តនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។