**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន**ក្រសួងបរិស្ថាន ផ្សព្វផ្សាយសៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ**ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ផ្តាំផ្ញើដល់សិស្សានុសិស្សដែលបានប្រឡងជាប់បាក់ឌុប ក្នុងស្រុកឆ្លូង ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀត ដើម្បីក្លាយខ្លួនជាមូលធនមនុស្សជួយសង្គមជាតិ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចាត់ឲ្យមន្ត្រីចុះទៅពិនិត្យមណ្ឌលសុខភាពចំនួន១១ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ជិត ៤ខែ មានយានយន្តធ្វើចរាចរណ៍ ឆ្លងកាត់ផ្លូវល្បឿនលឿនជិត ១,៥លានដង និងមានគ្រោះថ្នាក់ចរាចរណ៍ ៧០ករណី

ភ្នំពេញ៖ ក្នុងរយៈពេលជិត ៤ខែ គិតចាប់ពី ដើមខែតុលា ឆ្នាំ២០២២ មកទល់ចុងខែមករា ឆ្នាំ២០២៣ នេះ មានយានយន្តធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវល្បឿនលឿន ប្រមាណ ជិត ១,៥លាន ដង មានគ្រោះថ្នាក់ចរាចរណ៍ ប្រមាណ ៧០ ករណី និងមិនមានការបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬបាត់បង់អាយុជីវិតឡើយ ។

នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងលោក Kun Mo អគ្គនាយកក្រុមហ៊ុន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពយន្តការបច្ចេកវិទ្យា DIP ធ្វើឱ្យប្រសើរឡើងការផ្តល់សេវា និងការបញ្ជ្រាបការយល់ដឹងពីការប្រើប្រាស់ ផ្លូវល្បឿនលឿន ដែលបានដាក់ដំណើរការអស់រយៈ ពេលជិត ៤ខែ កន្លងទៅ។

របៀបវារៈទី១ បាន ផ្តោតសំខាន់ទៅលើ ការជំរុញការបញ្ជូលសមតុល្យទឹកប្រាក់តាមក្នុងផ្លាកលេខ មុនចូលប្រើប្រាស់ផ្លូវល្បឿនលឿន ដែលបានចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ បានយ៉ាងមានប្រសិទ្ធភាព។ ការបញ្ជូលសមតុល្យតាមផ្លាកលេខ អាចធ្វើទៅបានតាមកម្មវិធី Mobile Banking របស់គ្រឹះស្ថានហិរញ្ញវត្ថុនិងធនាគារដៃគូរ ដែលបានតភ្ជាប់ជាមួយ ប្រព័ន្ធទូទាត់ប្រាក់រួម OSP របស់ក្រសួង។

បច្ចុប្បន្នមានគ្រឹះស្ថានហិរញ្ញវត្ថុ-ធនាគារ ចំនួន ៧ ដែលកំពុងដំណើរ និងមានគ្រឹះស្ថាន ជាច្រើនផ្សេងទៀត បានស្នើចូលរួម ក្នុងការប្រមូលចំណូលផ្លូវល្បឿនលឿនជាបន្តបន្ទាប់ដែលកត្តានេះ នឹងចូលរួមចំណែកផ្តល់ជម្រើសកាន់តែសំបូរបែប ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន។ កត្តានេះក៏បានបង្កើតឱ្យមានភាពស្មុគស្មាញក្នុងការ គ្រប់គ្រងលំហូរសាច់ប្រាក់ផងដែរ។ ហេតុដូចនេះអង្គប្រជុំក៏បានសម្រេចស្នើថ្នាក់ដឹកនាំកែសម្រួលយន្តការលំហូរសាច់ប្រាក់ច្រើនដង មកជាលំហូររួមតែមួយ ដែលមានភាពសាមញ្ញងាយគ្រប់គ្រង ជាពិសេសអាចផ្តល់លទ្ធភាពឱ្យគ្រឹះស្ថានហិរញ្ញវត្ថុធានាគារកាន់តែច្រើន អាចធ្វើការចូលរួមប្រមូលចំណូលកម្រៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿនបាន។

បើទោះជានៅក្នុងមួយរយៈពេលចុងក្រោយនេះ ការផ្តល់សេវាប្រើប្រាស់ផ្លូវល្បឿនលឿន ត្រូវបានប្រព្រឹត្តិទៅបានល្អ និងមិនមានការកកស្ទះជាទៅកត់សម្គាល់ក្តី ក៏ក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំ របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើបន្តយកចិត្តទុកដាក់ខ្ពស់លើ ការសម្រួលលំហូរចរាចរណ៍ ឱ្យកាន់តែមានភាពប្រសើរឡើង តាមរយៈការដាក់ចេញនូវវិធានការនានា និងការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈ ជាប្រចាំ។

ហេតុនេះ នៅក្នុងរៀបវារៈទី២ អង្គប្រជុំបាន ពិភាក្សាទៅលើ បញ្ហាប្រឈមរបស់អ្នកប្រើប្រាស់ និងសំណូមពររបស់ប្រជាពលរដ្ឋ តាមរយៈទំព័រហ្វេសប៊ុកសម្តេចតេជោនាយករដ្ឋមន្ត្រី ទំព័រហ្វេសប៊ុកក្រសួង បណ្តាញសង្គមនានា បណ្តាញសារព័ត៌មាន និងតាមលេខទូរសព្ទក្រសួង 1275 និងក្រុមហ៊ុន 1399 និងមតិយោបល់ណែនាំពីថ្នាក់ដឹកនាំក្រសួង។ អង្គប្រជុំបានឯកភាព ដាក់បញ្ជូលសេចក្តីពន្យល់ទៅក្នុង គំនូសគន្លងផ្លូវច្រកចេញចូល និងដាក់បន្ថែមផ្ទាំងព័ត៌មាន តាមដងផ្លូវ បង្ហាញពី ការប្រើប្រាស់គន្លងអាទិភាព ETC និង ANPR ដោយត្រូវបញ្ចូលសមតុល្យជាមុន ព្រមទាំង ការប្រើប្រាស់គន្លង MTC ដែលតម្រូវឱ្យគិតប្រាក់នៅច្រកចេញ។

សូមជម្រាបជូនថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គ.ម មានច្រកចេញចូលចំនួន៨ ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តមនាយករដ្ឋមន្ត្រីចិន។ ក្នុងរយៈពេលជិត ៤ខែ គិតចាប់ពី ដើមខែតុលា ឆ្នាំ២០២២ មកទល់ចុងខែមករា ឆ្នាំ២០២៣ នេះ មានយានយន្តធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវល្បឿនលឿន ប្រមាណ ជិត ១,៥លាន ដង មានគ្រោះថ្នាក់ចរាចរណ៍ ប្រមាណ ៧០ ករណី និងមិនមានការបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬបាត់បង់អាយុជីវិតឡើយ។ នេះបានបង្ហាញឱ្យឃើញពីលទ្ធផលជាវិជ្ជមាន កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការ កាត់បន្ថយការចំណាយ កាត់បន្ថយពេលវេលាធ្វើដំណើរនិងដឹកជញ្ជូនទំនិញ ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ យ៉ាងមានប្រសិទ្ធភាព ៕

អត្ថបទដែលជាប់ទាក់ទង