ឯកឧត្តម ឡាំ ជា ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយីនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម
ភ្នំពេញ៖ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយីនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។
កិច្ចប្រជុំនេះបានធ្វើឡើង នៅសាលប្រជុំអគារ T-27 នៃទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីបណ្ដាភាគីពាក់ព័ន្ធមួយចំនួនផងដែរ៕