ឯកឧត្តម លន់ លឹមថៃ ចូលរួមពិធីសម្ពោធឆ្លងមហាសុគន្ធកុដិ និងសមិទ្ធផលនានា ក្នុងវត្តតុសិតារាម (ហៅវត្តព្រែកសង្កែ)
ភ្នំពេញ៖ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាលេខាធិការគណ:កម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធឆ្លងមហាសុគន្ធកុដិ និងសមិទ្ធផលនានា ក្នុងវត្តតុសិតារាម (ហៅវត្តព្រែកសង្កែ) ស្ថិតក្នុងភូមិកោះកណ្តាល ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានិត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ៕