**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង

ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញបើកសន្និបាត បូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅអនុវត្តន៍ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធី បើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២៣ ដើម្បីពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារដែលក្រសួងសម្រេចបាន ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក៏ដូចជាពិភាក្សាពីបញ្ហាប្រឈមនានា និងលើកទិសដៅសម្រាប់ឆ្នាំបន្ទាប់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ក្នុងបុព្វហេតុចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម, ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ និង ឯកឧត្តម លោកជំទាវ ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម, ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្រ្តីជាតំណាងពាណិជ្ជកម្មប្រចាំនៅក្រៅប្រទេស និងមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូប។

ថ្លែងក្នុងពិធីបើក ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់សមាជិកសមាជិកាទាំងអស់ ដែលបានចំណាយពេលវេលាអញ្ជើញចូលរួមក្នុងសន្និបាតប្រចាំឆ្នាំ របស់ក្រសួងពាណិជ្ជកម្មឆ្នាំនេះ។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថាសន្និបាតប្រចាំឆ្នាំនេះ ប្រព្រឹត្តទៅក្នុងរយៈពេល០២ថ្ងៃ គឺចាប់ថ្ងៃទី៣០-៣១ ខែមករា ឆ្នាំ២០២៣ ដើម្បីផ្តល់ឱកាសឱ្យមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធចូលរួមពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកចំណេះដឹង និងធាតុចូលនានាសម្រាប់រៀបចំទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៣ ព្រមទាំងអាចទទួលយកនូវអនុសាសន៍ល្អៗ ដើម្បីយកទៅអនុវត្តភារកិច្ចរៀងៗខ្លួនឱ្យទទួលបានប្រសិទ្ធផល និងប្រសិទ្ធភាពខ្ពស់ដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធ្វើឱ្យក្រសួងអាចសម្រេចបាននូវជោគជ័យតាមទិសដៅការងារដែលបានគ្រោងទុក។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍ចំពោះតំណាងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីធ្វើបទអន្តរាគមន៍អំពីបេសកកម្ម និងកិច្ចសហប្រតិបត្តិការរបស់ស្ថាប័ននីមួយៗមកលើការងារពាណិជ្ជកម្ម សំដៅរួមគ្នាអនុវត្តឱ្យបានជោគជ័យលើគោលនយោបាយ និងភារកិច្ច ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។

ឯកឧត្តមរដ្ឋមន្រ្តី រម្លឹកថាចាប់តាំងពីដើមឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ សេដ្ឋកិច្ចកម្ពុជា និងពិភពលោកបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយបញ្ហាជំងឺកូវីដ-១៩ និងឥទ្ធិពលនៃសង្គ្រាមនៅអ៊ុយក្រែន ហើយដើម្បីចូលរួមស្តារសេដ្ឋកិច្ចឡើងវិញ ក្រសួងពាណិជ្ជកម្មបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម តាមរយៈការជំរុញផលិតកម្មដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញតាមច្រកទីផ្សារដែលត្រូវបានធ្វើពិពិធកម្ម សំដៅជំរុញកំណើន និងបង្កើនល្បឿនសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងពិភពលោក។ ជាពិសេស ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្ពុជានៅតែអាចរក្សាបាននូវការតភ្ជាប់ខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ និងជ្រៀតចូលក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក ដោយការនាំចេញនៅតែមានកំណើន ដោយសារតែការដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រនានា និងវិធានការដ៏មុតស្រួចជាបន្តបន្ទាប់របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានជួយដល់សហគ្រាសធុនតូចនិងមធ្យម រក្សាស្ថិរភាពផលិតកម្ម, ប្រតិបត្តិការធុរកិច្ច និងការវិនិយោគ ក៏ដូចជារក្សាបាននូវការងារជូនបងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី។- ការកសាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត ព្រមទាំងយុទ្ធសាស្រ្តពាណិជ្ជកម្ម៖ ក្រសួងពាណិជ្ជកម្មបាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ សេចក្ដីព្រាងច្បាប់ស្ដីពីកិច្ចសន្យាពាណិជ្ជកម្ម និងសេចក្ដីព្រាងច្បាប់ភ្នាក់ងារពាណិជ្ជកម្ម បន្ថែមពីលើច្បាប់ស្ដីពីការប្រកួតប្រជែង ដែលត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសឱ្យប្រើ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ និងច្បាប់ស្តីពីម្ហូបអាហារ ដែលត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសឱ្យប្រើ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។ លើសពីនេះ ក្រសួងក៏បានរៀបចំកសាងឯកសារគតិយុត្ត និងសេចក្តីព្រាងឯកសារគតិយុត្តក្រោមច្បាប់សំខាន់ៗ មួយចំនួនដូចជាឯកសារគតិយុត្តក្រោមច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារចំនួន៧ សេចក្តីព្រាងឯកសារគតិយុត្តក្រោមច្បាប់ស្ដីពីការប្រកួតប្រជែងចំនួន១២ និងឯកសារគតិយុត្តក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ចំនួន១១ សេចក្តីព្រាងឯកសារគតិយុត្តពាក់ព័ន្ធនឹងកិច្ចការហាឡាលចំនួន៥។ បន្ថែមពីនេះ ក៏មានសេចក្តីព្រាងមួយចំនួនកំពុងស្ថិតក្នុងកិច្ចពិភាក្សា និងផ្តល់យោបល់នៅទីស្តីការគណៈរដ្ឋមន្រ្តី និងសេចក្តីព្រាងមួយចំនួនទៀត កំពុងស្ថិតក្នុងការពិនិត្យ និងកែសម្រួលរបស់ក្រុមការងារនៃអគ្គនាយកដ្ឋាន ក.ប.ប. ផងដែរ។

– កំណែទម្រង់ស៊ីជម្រៅ និងការកែលម្អសេវាសាធារណៈ៖ ក្រសួងបានធ្វើកំណែទម្រង់ជាច្រើនក្នុងការងារគ្រប់គ្រងរដ្ឋបាលសាធារណៈ ជាពិសេសក្នុងការធ្វើវិសោធនកម្មច្បាប់ចំនួនពីរ គឺច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម និងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ដើម្បីសម្រួលការធ្វើធុរកិច្ចនៅកម្ពុជា និងស្របតាមការកែទម្រង់របស់រាជរដ្ឋាភិបាលពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈ និងបរិយាកាសនៃការធ្វើធុរកិច្ចក្នុងតំបន់ និងជាសាកល និងសង្គតិភាព តម្លាភាព ជាមួយនឹងច្បាប់ និងកាតព្វកិច្ចនៃកម្ពុជានៅក្រោមសន្ធិសញ្ញា អនុសញ្ញា ឬកិច្ចព្រមព្រៀងអន្តរជាតិ។

– ការរក្សាស្ថិរភាពថ្លៃ និងការជំរុញពាណិជ្ជកម្មក្នុងប្រទេស៖ បានជំរុញពង្រឹងបន្ថែមយន្តការតាមដាន និងត្រួតពិនិត្យការគ្រប់គ្រងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ថ្លៃទំនិញ និងសន្និធិទំនិញចាំបាច់មានជាអាទិ៍ ស្រូវ-អង្ករ ប្រេងឥន្ធនៈ និងសម្រួលការធ្វើពាណិជ្ជកម្ម តាមរយៈការជំរុញឱ្យបណ្តាស្ថានីយ៍បង្ហាញថ្លៃប្រេងជាសាធារណៈរៀងរាល់ថ្ងៃ ការទិញ-លក់អង្ករក្នុងស្រុក ដោយសហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជាទប់ស្កាត់ការដំឡើងថ្លៃអង្ករ រក្សាស្ថិរភាពថ្លៃស្រូវ និងធ្វើអន្តរាគមន៍ទីផ្សារទំនិញចាំបាច់មួយចំនួន ដែលបម្រើឱ្យសេចក្តីត្រូវការប្រចាំថ្ងៃនៃប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ ព្រមទាំងជំរុញយន្តការដោះស្រាយបញ្ហាជូនដល់កសិករ និងផលិតករ។

– កិច្ចការអភិវឌ្ឍន៍ទីផ្សារ និងអភិវឌ្ឍន៍វិស័យឯកជន៖ ក្រសួងបានរៀបចំនិងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុង Atsugi ខេត្ត Kanagawa ប្រទេសជប៉ុន ដើម្បីដាក់តាំងបង្ហាញ និងលក់ផលិតផលកម្ពុជាជាអចិន្ត្រៃយ៍ ព្រមទាំងបាននិងកំពុងរៀបចំរាយការណ៍ស្តីពីការចុះពិនិត្យទីតាំងជាក់ស្តែង បង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ០៥ទីតាំងទៀត គឺនៅទីក្រុងឆាងឈុន ហាបីន ណានជីង ថាយយាន និងចឹងចូវ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយនិងជំរុញការលក់ផលិតផលកម្ពុជានៅលើទីផ្សារប្រទេសចិនបន្ថែមទៀត។

– កិច្ចការពារអ្នកប្រើប្រាស់ លើកកម្ពស់សុខុមាលភាពជូនប្រជាជន និងសន្តិសុខស្បៀង៖ ក្រសួងពាណិជ្ជកម្ម បានបន្តពង្រឹងការងារត្រួតពិនិត្យទំនិញប្រើប្រាស់ និងផលិតផលនាំចូល ដូចភ្លៀងរលឹម តាមរយៈការចុះត្រួតពិនិត្យគុណភាពទំនិញនៅតាមទីផ្សារជាប្រចាំ ផ្សព្វផ្សាយ និងណែនាំអាជីវករ និងអ្នកប្រើប្រាស់ឱ្យបានយល់ពីសារៈសំខាន់នៃសុវត្ថិភាពម្ហូបអាហារ ជាពិសេសខេត្តជាប់ព្រំដែន ក្នុងនោះផងដែរ ក៏បានចុះបង្ក្រាបទីតាំងផលិត កែច្នៃ និងឃ្លាំងស្តុកផលិតផលក្លែងក្លាយ រឹបអូសមកកម្ទេចចោល ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធីផងដែរ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពជូនប្រជាជន។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងការកោតសរសើរចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការរបស់ក្រសួងពាណិជ្ជកម្មគ្រប់លំដាប់ថ្នាក់ ក៏ដូចជាថ្នាក់ដឹកនាំ និងមន្រី្តរាជការទាំងអស់នៃគណៈកម្មការរៀបចំកិច្ចប្រជុំក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធ និងអនុគណៈកម្មការជំនាញ ដែលបានរួមចំណែកយ៉ាងសកម្ម ទាំងកម្លាំងកាយកម្លាំងចិត្ត បញ្ញាស្មារតីបុរេសកម្ម ខិតខំប្រឹងប្រែងបំពេញការងារមិនខ្លាចនឿយហត់ក្នុងការដោះស្រាយបញ្ហានានា រហូតទទួលបានលទ្ធផលជូនជាតិយ៉ាងត្រចះត្រចង់៕

អត្ថបទដែលជាប់ទាក់ទង