ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ ព្រឹទ្ធសភា
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១(រាជធានីភ្នំពេញ) នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ ព្រឹទ្ធសភា និងណែនាំមន្រ្តីនៃការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ក្រោមរបៀបវារ៖
១- ត្រៀមចុះបេសកកម្មរបស់គណៈកម្មការក្នុងចន្លោះសម័យប្រជុំព្រឹទ្ធសភា ទៅខេត្តតាកែវ
២- ត្រៀមលក្ខណៈពិនិត្យ សិក្សា និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
៣- ណែនាំអំពីការងារសំខាន់ៗពាក់ព័ន្ធនឹងការរៀបចំវេទិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នេះ នៅមជ្ឈមណ្ឌល ដឹព្រេមៀ សេនធ័រ សែនសុខ រាជធានភ្នំពេញ ៕