ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ ចូលរួមក្នុងពិធីប្រគល់ម៉ូតូ ជូនដល់សិស្សប្រឡងជាប់និទ្ទេស A និងចែកអំណោយជូនប្រជាពលរដ្ឋដែលខ្វះខាតជីវភាពចំនួន ៥០០គ្រួសារ នៅខេត្តបាត់ដំបង
ភ្នំពេញ៖ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ នារសៀលថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ម៉ូតូជូនសិស្សនិទ្ទេស A ចំនួន ៥៤នាក់ ទូទាំងខេត្តបាត់ដំបង ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១-២០២២ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋខ្វះខាតផ្នែកជីវភាព ចំនួន ៥០០គ្រួសារ នៅក្រុងបាត់ដំបង ក្រោមអធិបតីភាព លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងលោកជំទាវ នៅឯមជ្ឈមណ្ឌលសុភមង្គល ក្រុងបាត់ដំបង ៕