**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន

ក្រសួងការពារជាតិ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងខែមករា និងលើកទិសដៅបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៣

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ ក្រសួងការពារជាតិនៃព្រះរាជាអាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងខែមករា និងលើកទិសដៅបន្តសម្រាប់ខែកុម្ភៈឆ្នាំ២០២៣។

កិច្ចប្រជុំនេះធ្វើឡើង នៅទីស្ដីការក្រសួងការពារជាតិ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងថ្នាក់ដឹកនាំអង្គភាពក្រោមចំណុះផងដែរ។

ជាកិច្ចចាប់ផ្ដើម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ បានមានសុន្ទរកថាស្វាគមន៍បើកអង្គពិធី ហើយកិច្ចប្រជុំបានស្ដាប់របាយការណ៍ នៃលទ្ធផលការអនុវត្តការងារក្រសួងការពារជាតិ ក្នុងខែមករា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ក្រសួងការពារជាតិ, នៅក្នុងខែមករា ឆ្នាំ២០២៣នេះ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ច ដោយសម្រេចបាននូវសមិទ្ធផលការងារធំៗដូចខាងក្រោម៖

– សភាពការណ៍នៅតាមតំបន់ព្រំដែនស្ងប់ស្ងាត់ពុំមានអ្វីគួរឲ្យកត់សម្គាល់ កងយោធពលខេមរភូមិន្ទបាន បន្តពង្រឹងកិច្ចការការពារជាតិលើគ្រប់វិស័យនៅតាមតំបន់ព្រំដែនគោក ដែនសមុទ្រ ធ្វើល្បាតជាប្រចាំក្នុង ភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួនដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងចូលរួមទប់ស្កាត់ បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមករវាងប្រទេសជិតខាង ព្រមទាំងបានបន្តកិច្ចសហប្រតិបត្តិការល្អដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងដោយសន្តិវិធី។

– សភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងប្រទេសល្អប្រសើរ កងយោធពលខេមរភូមិន្ទ បានបន្តម្ចាស់ការ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ធ្វើការបង្ការ ទប់ស្កាត់និងបង្ក្រាប សកម្មភាពបទល្មើសគ្រប់ប្រភេទ ភាពអនាធិបតេយ្យផ្សេងៗ ព្រមទាំងបានសហការជាមួយបណ្តាស្ថាប័ន រាជរដ្ឋាភិបាលពាក់ព័ន្ធនានាគោរព និងអនុវត្តបទបញ្ហាបង្ក្រាបសកម្មភាពនេសាទខុសច្បាប់ ការបំផ្លិចបំផ្លាញ ធនធានធម្មជាតិ និងសកម្មភាពគេចពន្ធ ទទួលបាននូវលទ្ធផលល្អ។ ជាក់ស្ដែងករណីបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិមកើតឡើងចំនួន២៦២លើក កងយោធពលខេមរភូមិន្ទម្ចាស់ការបង្ក្រាបបានចំនួន១៣៥លើក។

– កងយោធពលខេមរភូមិន្ទ បានប្រមូលផ្តុំរៀបចំផែនការសកម្មភាពការងារតាមបណ្តាស្ថាប័ន អង្គភាពរៀងៗខ្លួន និងបានបន្តយកចិត្តទុកដាក់អនុវត្តការងារហ្វឹកហ្វឺន ការងារអប់រំចិត្តសាស្ត្រ នយោបាយនិងសតិ អារម្មណ៍កងទ័ព ការងារកសាងបែបបទយោធិនចូលនិវត្តន៍និងប្រភេទ២ ការងារកសាងច្បាប់និងលិខិត បទដ្ឋានផ្សេងៗ ការងារធានាភស្ដុភារ-ហិរញ្ញវត្ថុ ការងារធានាគ្រឿងបំពាក់សម្ភារៈបច្ចេកទេសនិងកែច្នៃជួស ជុលថែទាំលើកកម្ពស់សុវត្ថិភាពគុណភាពគ្រឿងបំពាក់ ការងារលើកកម្ពស់សុខុមាលភាពកងទ័ព និងគ្រួសារ ការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ការងារគ្រប់គ្រងនិងធានាដល់ការប្រើប្រាស់បណ្តាញទំនាក់ទំនងបញ្ជូនសារ ការងារកសាងនិងជួសជុលបណ្តាញផ្លូវគមនាគមន៍ ស្ពាន លូ ប្រព័ន្ធធារាសាស្ត្រ សំណង់អគារ គ្រប់ប្រភេទនិងការបោសសម្អាតគ្រាប់មីន ការងារគ្រប់គ្រងអចលនទ្រព្យរបស់កងយោធពលខេមរភូមិន្ទ ការងារទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយបណ្តាប្រទេស ការងារប្រវត្តិសាស្ត្រយោធា និងការ គ្រប់គ្រងនិងអភិវឌ្ឍន៍វិមានឈ្នះ ឈ្នះ ព្រមទាំងការងារមួយចំនួនទៀតដោយសម្រេចបាននូវលទ្ធផលល្អ។

– ការបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ផ្អែកតាមការវាយតម្លៃរបស់ អង្គការសហប្រជាជាតិនាចុងឆ្នាំ២០២២នេះ កងកម្លាំងកម្ពុជាបន្តទទួលបានលំដាប់លេខ២៧/១២១នៃប្រទេស បរិច្ចាគកងកម្លាំង រីឯការចូលរួមរបស់នារីទទួលបានលំដាប់លេខ១២/១២១នៃប្រទេសបរិច្ចាគកងកម្លាំង។ ចំណែកក្នុងសហគមន៍អាស៊ានកម្ពុជាទទួលបានលំដាប់លេខ៣ រីឯការចូលរូមរបស់នារីទទួលបានលំដាប់ លេខ២។

បន្ទាប់ពីបានស្ដាប់របាយការណ៍បូកសរុបការងារ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានអង្គប្រជុំ ក៏បានវាយតម្លៃខ្ពស់ ចំពោះការអនុវត្តការងារ របស់ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងអង្គភាពក្រោមចំណុះ។ ឯកឧត្តមបានលើកទិសដៅមួយចំនួន ព្រមទាំងបានជំរុញឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងអង្គភាពក្រោមចំណុះយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង