ឯកឧត្តម ពេជ្រ ជីវ័ន អញ្ជើញចុះសួរសុខទុក្ខកងវិស្វកម្ម នៃអគ្គភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្នុងខេត្តព្រៃវែង
ភ្នំពេញ៖ ឯកឧត្តម ពេជ្រ ជីវ័ន តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាសមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា និងក្រុមការងារចុះជួយស្រុកពាមជរ ខេត្តព្រៃវែង នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខកងវិស្វកម្ម នៃអគ្គភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ ដែលបានជួសជុល និងធ្វើផ្លូវឡើងវិញ មានប្រវែងជាង ១៥គីឡូម៉ែត្រ ដោយក្រាលកៅស៊ូ ចាប់ពីចំណុចព្រំដែនវៀតណាម ក្នុងភូមិកោះស្កូ ឃុំកោះសំពៅ មកឃុំឫស្សីស្រុក ក្នុងស្រុកពាមជរ ខេត្តព្រៃវែង ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
នារសៀលថ្ងៃដដែល ឯកឧត្តម ពេជ្រ ជីវ័ន ក៏បានអញ្ជើញបន្តចុះទៅពិនិត្យការបាក់ច្រាំងទន្លេមេគង្គនៅត្រង់ចំណុចភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ដែលបង្ខំឲ្យប្រជាពលរដ្ឋចំនួន២១គ្រួសារ ត្រូវរុះរើផ្ទះចេញពីតំបន់នោះ ៕