**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ចុះពិនិត្យ​គាំទ្រ​ពន្យល់​ អប់រំ​សុខភាព​ និងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តក្រចេះ

ភ្នំពេញ៖ នៅថ្ងៃទី៣០ និងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក ១៩) បានចុះពិនិត្យ​ គាំទ្រ​ ពន្យល់​ អប់រំ​សុខភាព​ និងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តក្រចេះ។

នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ក៏ដូចជាមូលដ្ឋានសុខាភិបាលសាធារណៈចំនួន បួនកន្លែង​មាន វិទ្យាល័យ សិលាវេទីគាត ឈន់, ផ្សារសាមគ្គី ក្រុងក្រចេះ, វិទ្យាល័យព្រះមហាក្សត្រីយ៉ានីកុសុមៈ និងមណ្ឌលសុខភាព បុសលាវ​ មានប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ ព្រះសង្ឃ​ ជនវ័យចាស់​ រួមទាំងអ្នកមានជំងឺប្រចាំកាយជាច្រេីនរយនាក់​ បានមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសជំរុញ​ ហេីយក្រុមការងារ​ គ.វ.ក-១៩​ ដែលចុះបេសកម្មនេះ​ ក៏បានជួយដោះស្រាយបញ្ហាសុខភាព​ និងបណ្ណចាក់វ៉ាក់សាំង​ ដែលប្រជាជនភ័ន្តច្រឡំមិនហ៊ានទទួលយកវ៉ាក់សាំងកូវីដ-១៩​ ភ្លាមៗផងដែរ។

មានប្រសាសន៍នៅឯ វិទ្យាល័យសិលាវេទីគាត ឈន់ លោកជំទាវរដ្ឋលេខាធិការ​ បានសង្កត់ធ្ងន់ថា ចំពោះសិស្សានុសិស្ស បងប្អូន ប្រជាពលរដ្ឋ កម្មករកម្មការិនីទាំងអស់ សូមកុំពន្យារពេលចាក់វ៉ាក់សាំងដូសជំរុញលើសពីររយៈពេលដែលក្រសួងសុខាភិបាលបានកំណត់ ពោលគឺរយៈពេលពីដូសជំរុញមួយ ទៅដូសជំរុញមួយទៀត​ គឺពី​ ៤-៦ខែ​ និងពី​ ៣ខែឡេីងទៅ​ សម្រាប់អ្នកជាសះស្បេីយពីជំងឺកូវីដ-១៩​ ហេីយត្រូវចងចាំថ្ងៃខែឆ្នាំដែលបុគ្គលបានចាក់ដូសចុងក្រោយ​ សម្រាប់ការចាក់ដូសបន្តបន្ទាប់ទៀតនៅពេលដល់វេនចាក់ដោយមិនហួសពេលយូរពេកដែលធ្វេីឱ្យកងការពារក្នុងសរីរាង្គកាយបុគ្គលនឹងធ្លាក់ចុះខ្សោយ​ ឫចុះអស់តែម្តង។

ក្នុងឱកាសនេះដែរ លោកជំទាវបានណែនាំទៅដល់គណនាយកសាលា ឱ្យបន្តយកចិត្តទុកដាក់ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់សិក្សានុសិស្ស​ និងអ្នកគ្រូ-លោកគ្រូ​ ព្មទាំងបុគ្គលិកសាលារបស់ខ្លួន ពោលគឺរៀបចំកាលវិភាគ ដើម្បីឲ្យក្រុមគ្រូពេទ្យមកផ្ដល់សេវាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅសាលាផ្ទាល់តែម្ដង ទៅតាមវេន​ និងបន្តការអនុវត្តវិធានការ អប់រំ ការពារ បង្ការ និងទប់ស្កាត់ការរីករាលដាល​ ឫផ្ទុះឡេីងសារជាថ្មីនៃជំងឺឆ្លងដ៏កាចសាហាវនេះជាបន្តទៀត។

លើសពីនេះលោកជំទាវប្រធាន​ គ.វ.ក-១៩​ក៏បានគូសបញ្ជាក់បន្ថែមទៀតថា យើងទាំងអស់គ្នាមិនត្រូវភ្លេចពេលវេលាចាក់វ៉ាក់សាំងកូវីត-១៩ ដូសចុងក្រោយនោះទេ ពីព្រោះវាងាយស្រួលដើម្បីទៅទទួលវ៉ាក់សាំងកូវីដ-១៩ ដូសបន្តបន្ទាប់ត្រូវទៅតាមពេលវេលាកំណត់ដែលជួយរក្សាបាននូវភាពស៊ាំរឹងមាំរបស់បុគ្គល​ និងសហគមន៍យេីង​ ដេីម្បីនិរន្តរ៍ភាពនៃការស់នៅធម្មតាក្នុងគន្លងប្រក្រតីភាពថ្មីជាមួយនឹងរួមចំណែកជំរុញសេដ្ឋកិច្ចគ្រួសារ​-សង្គមកេីនឡេីងជាបន្តបន្ទាប់ផងដែរ។

បន្ទាប់ពីបានជួបសំណេះសំណាលជាមួយបងប្អូនអាជីវករ លក់ដូរ នៅផ្សារសាមគ្គីក្រុងក្រចេះរួចមក លោកជំទាវរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​ នៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេស សូមអញ្ជេីញទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់គ្នាទាំងដូសមូលដ្ឋាន និងដូសជំរុញព្រមទាំងបន្តអនុវត្តន៍វិធានការការពារ​ “៣ការពារ​ និង៣កុំ” ដេីម្បីសុខភាពផ្ទាល់ខ្លួន​ គ្រួសារ​ និងសហគមន៍។ ការចាក់វ៉ាក់សាំងកូវីដ-១៩ មិនត្រឹមតែជួយទប់ទល់ដល់ការផ្ទុះឡើងវិញនូវការរាតត្បាតនៃវីរុសនេះនោះទេ តែវាថែមទាំងបានកាត់បន្ថយការឈឺធ្ងន់ ការឈឺសម្រាកពេទ្យ និងការស្លាប់ដែលបណ្ដាលមកពីជំងឺកូវីដ-១៩​ បានជាអតិបរិមាផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្នទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ មាននៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ទូទាំង ២៥ រាជធានី-ខេត្ត និងនៅតាមមន្ទីរពេទ្យជាតិ​ ដែលផ្តល់ភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋអាចទៅទទួលវ៉ាក់សាំងបាននៅគ្រប់ទីកន្លែងនៅក្នុងប្រទេស​៕

អត្ថបទដែលជាប់ទាក់ទង