ទីភ្នាក់ងារទេសចរណ៍ចាប់ផ្តើមសាកល្បងដំណើរការការចេញទៅធ្វើទេសចរណ៍ជាក្រុមនៅក្រៅប្រទេស ដែលរួមមានប្រទេសចំនួន ២០ ដូចជាប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងថៃជាដើម
ខុទ្ទកាល័យនៃក្រសួងវប្បធម៌និងទេសចរណ៍ចិនបានចេញ”សេចក្តីជូនដំណឹងស្តីពីការសាកល្បងរៀបចំឡើងវិញនូវការធ្វើទេសចរណ៍នៅក្រៅប្រទេសរបស់ពលរដ្ឋចិនដែលរៀបចំដោយទីភ្នាក់ងារទេសចរណ៍”។ សេចក្តីជូនដំណឹងនេះបញ្ជាក់យ៉ាងច្បាស់ថា ចាប់ពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៣តទៅ ទីភ្នាក់ងារទេសចរណ៍និងក្រុមហ៊ុនទេសចរណ៍អនឡាញនៅទូទាំងប្រទេសចិនអាចចាប់ផ្តើមសាកល្បងរៀបចំឱ្យពលរដ្ឋចិនធ្វើទេសចរណ៍ជាក្រុមនៅបរទេស និងអាជីវកម្ម”លក់ដូរសំបុត្រយន្តហោះ + កក់សណ្ឋាគារ” សម្រាប់ទៅកាន់ប្រទេសពាក់ព័ន្ធ ដែលរួមមានប្រទេសថៃ ឥណ្ឌូណេស៊ី កម្ពុជា ម៉ាល់ឌីវ ស្រីលង្កា ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី ឡាវ អារ៉ាប់រួម អេហ្ស៊ីប កេនីញ៉ា អាហ្រ្វិកខាងត្បូង រុស្ស៊ី ស្វ៊ីស ហុងគ្រី នូវែលហ្សេឡង់ ហ្វីជី គុយបា អាហ្សង់ទីន ៕