**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ក្រសួងពាណិជ្ជកម្ម សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធស្វ័យប្រវត្តកម្មគ្រប់គ្រងរដ្ឋបាល (AAS) ដើម្បីគ្រប់គ្រងមន្រ្តីរបស់ខ្លួន

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធស្វ័យប្រវត្តកម្មគ្រប់គ្រងរដ្ឋបាល ដែលបានមានឈ្មោះថា “ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តកម្មរដ្ឋបាលទូទៅដំណាក់កាលទី០១” (Administration Automation System – AAS – Phase I) ដើម្បីគ្រប់គ្រងមន្រ្តីរាជការក្រោមឱវាទក្រសួងពាណិជ្ជកម្ម សំដៅបង្កើនប្រសិទ្ធភាពការងារក្រសួងពាណិជ្ជកម្មបន្ថែមទៀត។

ពិធីដាក់សម្ពោធនេះ បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ឯកឧត្តមប្រតិភូ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ និងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ដើម្បីធ្វើឱ្យការងាររដ្ឋបាលទូទៅ និងការគ្រប់គ្រងព័ត៌មានមន្រ្តីរាជការរបស់ក្រសួងពាណិជ្ជកម្ម មានភាពងាយស្រួល ឆាប់រហ័ស ច្បាស់លាស់ និងឆ្លើយតបតាមតម្រូវការជាក់ស្តែងស្របតាមបរិបទរាជរដ្ឋាភិបាលឌីជីថល ក្រុមការងារបច្ចេកទេសរបស់ក្រសួងពាណិជ្ជកម្ម បានអភិវឌ្ឍនូវ “ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តកម្មរដ្ឋបាលទូទៅដំណាក់កាលទី០១” (Administration Automation System (AAS – Phase I) សម្រាប់ធ្វើប្រតិបត្តិការនានាពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពព័ត៌មានមន្ត្រី ការទាញយករបាយការណ៍ ក៏ដូចជាស្វែងរកមន្ត្រីតាមរយៈប្រព័ន្ធ Internet និងអាចអនុវត្តបានគ្រប់ទីកន្លែង។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថានៅក្នុងដំណាក់កាលទី០១ នេះ ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តកម្មរដ្ឋបាលទូទៅ បានអនុញ្ញាតឱ្យអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ពិសេសនាយកដ្ឋានបុគ្គលិក អាចគ្រប់គ្រងរចនាសម្ព័ន្ធពាក់ព័ន្ធនឹងព័ត៌មានរបស់មន្រ្តីតាមអគ្គនាយកដ្ឋាន, នាយកដ្ឋាន និងការិយាល័យ ចំណុះឱ្យក្រសួងពាណិជ្ជកម្ម តាមប្រព័ន្ធ Online និងការផ្ដល់សេវាក៏ដូចជាការរក្សាទុកទិន្នន័យគឺនៅក្នុងមជ្ឈមណ្ឌលទិន្នន័យរបស់ក្រសួងតែម្ដង។ តាមរយៈប្រព័ន្ធនេះនាយកដ្ឋានបុគ្គលិក ក៏អាចស្វែងរកឈ្មោះមន្រ្តី, ពិនិត្យចំនួនមន្រ្តីសរុប, អាចទាញយករបាយការណ៍ព័ត៌មានរបស់មន្រ្តី, អាចពិនិត្យព័ត៌មានមន្រ្តីដែលមានក្នុងតារាងបច្ចុប្បន្នភាពមន្រ្តីរាជការស៊ីវិល។

ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថាចំពោះមន្រ្តីរាជការទូទៅរបស់ក្រសួងពាណិជ្ជកម្ម (ក្រៅពីមន្រ្តីទទួលបន្ទុកគ្រប់គ្រងបុគ្គលិក នៃនាយកដ្ឋានបុគ្គលិក) អាចពិនិត្យមើលព័ត៌មានផ្ទាល់ខ្លួន ពិនិត្យមន្តី្រតាមនាយកដ្ឋាន ឬការិយាល័យ និងធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់ខ្លួន។ ជាងនេះទៅទៀត មន្រ្តីរាជការទូទៅ អាចប្រើប្រាស់សេវាកម្មស្វ័យប្រវត្តកម្មរបស់ក្រសួងពាណិជ្ជកម្ម និងប្រព័ន្ធស្ថិតិពាណិជ្ជកម្មផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង