**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបើកឱ្យដំណើរការ អគារទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម

ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក ) អមជាមួយថ្នាក់ដឹកនាំជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការ ស.ស.យ.ក ខេត្តកំពង់ចាម ស្ថិតនៅភូមិតាណេង សង្កាត់សំបូរមាស ក្រុងកំពង់ចាម។

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាសមាជិកថ្នាក់កណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះ ស.ស.យ.ក. គឺជាអង្គការយុវជនដ៏ធំមួយក្នុងចំណោមស្ថាប័នយុវជនដទៃទៀត ដែលមានរចនា សម្ព័ន្ធ ចាត់តាំងនៅទូទាំងរាជធានី-ខេត្តទាំង២៥ និងមានតំណាងក្រុមការងារនៅតាមក្រសួង-ស្ថាប័នរដ្ឋនានាផងដែរ។

ឯកឧត្ដមបន្តថា សមាជិកសមាជិកា ស.ស.យ.ក. យើងបានចូលរួមចំណែកយ៉ាងផុសផុល ក្នុងសកម្មភាពសេដ្ឋកិច្ច-សង្គម ចាប់ពីកម្រិតមូលដ្ឋានរហូតដល់ថ្នាក់ជាតិ ដោយផ្តោតការយកចិត្តទុកដាក់សំខាន់ លើការបង្កើតជាវេទិកាផ្សេងៗ សម្រាប់ផ្សារភ្ជាប់យុវជនដែលមានចិត្តគំនិត ឆន្ទៈ និងបេះដូងក្នុងការចូលរួម និងតបស្នងត្រឡប់ទៅសង្គមជាតិរបស់យើងវិញ ហើយអគារទីស្នាក់ការថ្មីនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រជាមួយសកម្មភាព ទាំងឡាយរបស់យុវជនយើង]។

ក្នុងឱកាសនោះឯកឧត្ដម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ នៅកិច្ចខិតខំប្រឹងប្រែងរបស់ ស.ស.យ.ក ខេត្តកំពង់ចាម ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបំពេញការងារសង្គម មនុស្សធម៌ និងការងារអប់រំ ក៏ដូចជាការបន្តលើកស្ទួយសកម្មភាព ស.ស.យ.ក ឱ្យមានការទទួលស្គាល់ទាំងក្នុងប្រទេសនិងក្រៅប្រទេស។

ឯកឧត្ដម ហ៊ុន ម៉ានី បានមានជំនឿយ៉ាងមុតមាំថា អគារស្នាក់ការ ស.ស.យ.ក នេះ និងក្លាយជាមជ្ឈមណ្ឌល ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្សេងៗ របស់យុវជន សំដៅធ្វើយ៉ាងណាបន្តលើកស្ទួយសកម្មភាពការងាររបស់ ស.ស.យ.ក ដើម្បីបញ្ជ្រាបចូលទៅដល់ស្រទាប់យុវជន គ្រប់លំដាប់ថ្នាក់ និងគ្រប់និន្នាការ ទាំងនៅក្នុងខេត្តកំពង់ចាមផ្ទាល់ និងបណ្ដាខេត្ត ជិតៗនេះ។

ជាមួយគ្នានោះ ឯកឧត្ដមក៏បានអំពាវនាវដល់សមាជិក សមាជិកា ចូលរួមសូមជួយថែរក្សាអាគារនេះ ឲ្យបានស្ថិតស្ថេរគង់វង្ស ដើម្បីជាប្រយោជន៍ដល់យុវជនជំនាន់នេះ និងជំនាន់ក្រោយបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង