**ឥណ្ឌូណេស៊ី និងអូស្ត្រាលី ធ្វើសមយុទ្ធរួមគ្នា**ឯកឧត្តម សុខ លូ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ កីឡាករចំណុះទូកង ខេត្តបាត់ដំបង ដែលចូលរួមប្រកួតនៅរាជធានីភ្នំពេញ**ការក្លែងបន្លំជានាវាសញ្ជាតិខ្មែរ ដោយមិនបានចុះបញ្ជីត្រឹមត្រូវ នឹងត្រូវផ្តន្ទាទោសតាមច្បាប់**ឯកឧត្តម គួច ចំរើន ណែនាំឲ្យកីឡាករអុំទូក ខេត្តកណ្ដាល ត្រូវធ្វើជាគំរូល្អដល់គេគ្រប់គ្នា ពិសេសត្រូវជៀសឱ្យបាននូវការប្រើប្រាស់អំពើហិង្សា**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញសេចក្តីបំភ្លឺព័ត៌មានស្តីពីការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ ពាក់ព័ន្ធនឹងសំណុំរឿងលាងលុយកខ្វក់**ប្រទេសរុស្ស៊ី បើកការវាយប្រហារ ដោយមីស៊ីលលើកដំបូងរបស់ខ្លួន លើរដ្ឋធានីអ៊ុយក្រែន**គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ បង្ហាញបញ្ជីផ្គូផ្គងការប្រណាំងទូកប្រចាំថ្ងៃទី១**កម្ពុជា-ហូឡង់ ប្តេជ្ញាពង្រឹងឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច**ទេសចរចម្រុះជាតិសាសន៍យ៉ាងច្រើនកុះករ បានសម្រុកមកទស្សនាអង្គរវត្ត ក្នុងថ្ងៃទីមួយនៃពិធីបុណ្យអុំទូក**ឯកឧត្តមបណ្ឌិត បុង សុវត្ថិ អនុរដ្ឋលេខាធិការក្រសួងការបរទេស ជួបសំណេះសំណាល ជាមួយប្រធានសហគមន៍ចាប៉ីអមតៈ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ ចូលរួមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យអុំទូក**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៤ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤**ហ្វីលីពីន កោះហៅទូតចិន ដើម្បីប្រឆាំងនឹងការគូសបន្ទាត់មូលដ្ឋានរបស់ចិន ជុំវិញតំបន់ជម្លោះ Scarborough Shoal នៅសមុទ្រចិនខាងត្បូង**លេខទូរស័ព្ទ ៥ខ្សែសម្រាប់ឲ្យប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ក្នុងព្រះរាជពិធីបុណ្យអុំទូក**ពលរដ្ឋរីករាយ ក្រោយទស្សនាភាពយន្ត របស់ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ**ក្រសួងប្រៃសណីយ៍ នឹងរៀបចំ «វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន» នៅថ្ងៃទី២២ ធ្នូខាងមុខនេះ**លោក ត្រាំ តែងតាំងសមាជិកសភា ឲ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិ និងចាត់តាំងអភិបាលរដ្ឋ Arkansas ជាឯកអគ្គរដ្ឋទូត ប្រចាំអ៊ីស្រាអ៊ែល**អ៊ីតាលី រិះគន់ Elon Musk និងស្នើកុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសខ្លួន**ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន លុបចោលការហោះហើរទៅកោះបាលី ដោយសារបារម្ភនឹងបន្ទុះភ្នំភ្លើង និងប៉ើងផេះពាសពេញមេឃ

រថយន្តសង្គ្រោះ បើកឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថភ្លើង បុកពេញទំហឹង បណ្តាលឲ្យរបួស ២នាក់ នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ

ព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្តសង្គ្រោះមួយគ្រឿងត្រូវរថភ្លើងដឹកអ្នកដំណើរ បុកយ៉ាងពេញទំហឹង បណ្ដាលឲ្យរងបួស ២នាក់ ។ ហេតុការណ៍កើតឡើងនៅម្តុំរំដួលជើងភ្នំ (ទំនប់រលក) ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីម៉ោងជិត ១រសៀល ថ្ងៃ៣១ ខែមករា ឆ្នាំ២០២៣នេះ ។

យោងតាមប្រភពពីពលរដ្ឋបានឲ្យដឹងថា មានមនុស្ស២នាក់បានរងរបួសក្នុងហេតុការណ៍នេះ និងប៉ះពាល់ដល់លំនៅដ្ឋានពលរដ្ឋនៅក្បែរផ្លូវរថភ្លើងផងដែរ។ ភ្លាមៗនោះជនរងគ្រោះទាំង២នាក់ត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមុនរថភ្លើងឆ្លងកាត់គឺពុំមានដាក់ប៉ារ៉ាស់នោះទេ ហើយរថយន្តមកដល់ចំណុចឆ្លងកាត់ផ្លូវរថភ្លើងមិនប្រយ័ត្នក៏ត្រូវរថភ្លើងបុកយ៉ាងពេញទំហឹងតែម្តង និងជ្រុលទៅបុកផ្ទះពលរដ្ឋដែរនោះថែមទៀតផងដែរ ។

បច្ចុប្បន្ន សមត្ថកិច្ចពុំទាន់បញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះទាំង២នាក់នៅឡើយទេ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ បញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ និងបន្តដោះស្រាយតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង