រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាអំពីការងារមួយចំនួន រួមមាន ការដោះលែងដោយមានលក្ខខណ្ឌ ទោសការងារសហគមន៍ និងការផ្ទេរទណ្ឌិត
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នារសៀលថ្ងៃអង្គារ ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាអំពីការងារមួយចំនួន រួមមាន៖ ការដោះលែងដោយមានលក្ខខណ្ឌ ទោសការងារសហគមន៍ និងការផ្ទេរទណ្ឌិតជនជាតិថៃ និងជនជាតិឡាវ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមដែលជាថា្នក់ដឹកនាំក្រសួងយុត្តិធម៌ ឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ព្រមទាំង មន្រ្តីរាជការពាក់ព័ន្ធមួយចំនួនផងដែរ ៕