ករណីឃាតកម្មដ៏គួរអោយរន្ធត់មួយបានកើតឡើងនៅចំណុចភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ
ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ មានករណីឃាតកម្មដ៏គួរអោយរន្ធត់មួយបានកើតឡើងនៅចំណុចភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ បណ្តាលអោយមនុស្ស៣នាក់ស្លាប់និងរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបង្កឡើងដោយជនសង្ស័យឈ្មោះ សំ ផល្លី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ បានធ្វើសកម្មភាពយកកូនកាំបិតចិតបន្លែចាក់ទៅលើជនរងគ្រោះចំនួន០៣នាក់រួមមាន៖
១. ឈ្មោះ នាង សុខា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបរ បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ។
២. ឈ្មោះ សំ ម៉ូនីកា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរកម្មករ ត្រូវជាប្រពន្ធជនរងគ្រោះ(របួសធ្ងន់)បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។
៣. ឈ្មោះ សំ ផាន ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរកសិករ ត្រូវជាម្តាយមីង(របួសស្រាល)បញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជន។
អ្នកទាំង០៣ត្រូវជាមីងនិងក្មួយរស់នៅភូមិឃុំកើតហេតុខាងលើ ។តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុដែលឈានដល់ការចាក់ទៅលើជនរងគ្រោះទាំង៣គឺដោយសារជនល្មើសមានជំងឺ សសៃប្រសាទ។
បច្ចប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកសំរោងធ្វើការឃាត់ខ្លួនដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកសាកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕