ឯកឧត្តម ជា ជេដ្ឋ ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី១ ជាមួយក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ក្នុងខណ្ឌដូនពេញ
ភ្នំពេញ៖ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី១ ជាមួយក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រធានបទស្តីពី “ការអភិវឌ្ឍមូលដ្ឋានសង្កាត់ ខណ្ឌ ការងារភូមិសង្កាត់មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ” ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី១ ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ, គណៈអភិបាលខណ្ឌដូនពេញ, គណៈនាយករដ្ឋបាលខណ្ឌ, អធិការរងនគរបាលខណ្ឌ, លោក-លោកស្រី ប្រធានការិយាល័យទាំង១១, លោក-លោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ទាំង១១, លោកនាយនគរបាលប៉ុស្តិ៍ទាំង១១, លោក-លោកស្រី ស្មៀនសង្កាត់ទាំង១១ និងលោក-លោកស្រី ក្រុមការងារអមដំណើរគណៈប្រតិភូ សរុបចំនួន ១២០នាក់។