អភិបាលរងខេត្តមណ្ឌលគិរី ដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងផ្តល់យោបល់ សេចក្តីព្រាងការរៀបចំកសាងវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥) របស់រដ្ឋបាលខេត្ត
ភ្នំពេញ៖ លោក នួន សារ៉ន អភិបាលរងខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃពុធ ១១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងផ្តល់យោបល់ សេចក្តីព្រាងការរៀបចំកសាងវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥) របស់រដ្ឋបាលខេត្ត។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលខេត្ត មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ-អង្គភាពចំណុះរដ្ឋបាលខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក គណៈអភិបាលក្រុង-ស្រុក ។ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសែនមនោរម្យ អាគាររដ្ឋបាលខេត្ត ៕