រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានអំណោយអង្ករ ៣០០តោន ពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញបានទទួល អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អង្ករចំនួន ៣០០តោន តាមរយៈឯកឧត្ដម ផាន់ ចាន់ធុល តំណាងអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវ។