ថ្ងៃទី៣១ ខែមករា សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៥០នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញគ្រួសារ និងអនាគតអ្នក ជនសង្ស័យចំនួន៥០នាក់(ស្រី៦នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៧ករណីទូទាំងប្រទេស នៅថ្ងៃទី៣១ ខែមករា។
ក្នុងចំណោមជនសង្ស័យទាំងចំនួន៥០នាក់ រួមមាន ៖ +ជួញដូរ ១១ករណី ឃាត់ ២៨នាក់(ស្រី ៤នាក់) +ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់ ១នាក់(ស្រី ០នាក់) +ដាំដុះ ១ករណី ឃាត់ ១នាក់ +ប្រើប្រាស់ ៤ករណី ឃាត់ ២០នាក់(ស្រី ២នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣១ ខែមករា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ១៤៦,៧៣ក្រាម និង៩កញ្ចប់តូច។ -កេតាមីន(Ke) = ១៩,៤០ក្រាម។ -កញ្ឆា = ៣០០ដើម៕