អភិបាលរងខេត្តព្រះសីហនុ ចូលរួមពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ទីបញ្ជាការស្រាល និងក្លិបបាញ់ស៊ីបរបស់បញ្ជាការដ្ឋានអង្គរក្សប្រចាំការខេត្ត
ភ្នំពេញ៖ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ទីបញ្ជាការស្រាល និងក្លិបបាញ់ស៊ីបរបស់បញ្ជាការដ្ឋានអង្គរក្សប្រចាំការខេត្ត ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ៕