នាយឧត្តមសេនីយ៍ កែវ វណ្ណថន ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតស្តីទីសាធារណៈរដ្ឋកូរ៉េប្រចាំនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នាព្រឹកថ្ងៃពុធ ១១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម NA SANG-DUK ឯកអគ្គរដ្ឋទូតស្តីទីសាធារណៈរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ជាពិសេសលើការងារអនុវត្តច្បាប់រវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្ថានទូតសាធារណៈរដ្ឋកូរ៉េប្រចាំនៅកម្ពុជា។ ភាគីទាំងពីរក៏បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នទាំងពីរ ដើម្បីទប់ស្កាត់រាល់ឧក្រិដ្ឋកម្មឆ្លងដែន រួមចំណែករក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៃប្រទេសទាំងពីរ ៕