ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសការបង្កើតក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តន៍គោនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសស្តីពី ការបង្កើតក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តន៍គោនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ។
សូមជម្រាបជូនថា គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ផ្អែកលើលក្ខណៈសម្បត្តិសំខាន់ចំនួន៥ រួមមាន១-គ្មានសកម្មភាព លួច ឆក់ ប្លន់ គ្រប់ប្រភេទ ២-គ្មានការផលិត ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ៣-គ្មានអំពើអនាចារ ការជួញដូរស្ត្រី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ ៤-គ្មានក្មេងទំនើង និង៥-គ្មានការលេងល្បែងស៊ីសងគ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ៕