អភិបាលខេត្តបាត់ដំបង អញ្ជេីញចូលរួមក្នុងពិធីសំណេះសំណាលថ្នាក់ដឹកនាំយុវជនខេត្តព្រៃវែង, ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃព្រហស្បតិ៍ ១២ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជេីញចូលរួមក្នុងពិធីសំណេះសំណាលថ្នាក់ដឹកនាំយុវជនខេត្តព្រៃវែង, ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង និងឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលប្រារព្ធឡើងនៅសណ្ឋាគារ សុខា ភ្នំពេញ ៕