អភិបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋបុរីកីឡាទាំង០៨អគារ ប្រមាណ ១,២០០គ្រួសារ
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋបុរីកីឡាទាំង០៨អគារ ស្មើនឹង១,៣៩២បន្ទប់ ប្រមាណ ១,២០០គ្រួសារ ដែលកំពុងរស់នៅក្នុងអគារបុរីកីឡា។ ដោយបាននាំយកដំណឹងដ៏សែនរីករាយ មកជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងអគារបុរីកីឡា ដោយពិនិត្យឃើញអំពីស្ថានភាពរបស់បងប្អូន នឹងជួយសម្រួលឱ្យបងប្អូនទទួលបានកម្មសិទ្ធិស្របច្បាប់លើចំណែកឯកជន នៃអគារសហកម្មសិទិ្ធបុរីកីឡា ក៏ដូចសម្រួលបន្ទុកក្នុងការបង់ពន្ធ-អាករ និងសេវាសុរិយាដីនានា ក្នុងដំណើរការបំពេញនីតិវិធីកសាងប័ណ្ណកម្មសិទ្ធិលើចំណែកឯកជន ៕