ឯកឧត្តម ព្រុំ សុខា និងក្រុមគ្រួសារ រៀបចំពិធីបុណ្យខួបគម្រប់១៣ឆ្នាំ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធឧបាសក ព្រុំ សុន
ភ្នំពេញ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងក្រុមគ្រួសារ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានរៀបចំពិធីបុណ្យខួបគម្រប់១៣ឆ្នាំ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធឧបាសក ព្រុំ សុន ដែលត្រូវជាឪពុកបង្កើត នៅវត្តក្តីកណ្តាល សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ ព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ៕