សម្ដេច ហេង សំរិន ជូនពរក្មួយៗ ចៅៗ ក្នុងឱកាសសំរាកចុងសប្តាហ៏ និងសូមធ្វើអ្វីដែលមានប្រយោជន៍សំរាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ
ភ្នំពេញ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា បាន ជូនពរក្មួួយៗ ចៅៗ ក្នុងឱកាសសំរាកចុងសប្តាហ៏ និងសូមធ្វើអ្វីៗដែលមានប្រយោជន៍សំរាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេច ហេង សំរិន មានប្រសាសន៍បានលើកឡើងយ៉ាងដូច្នេះថា “ ផ្ទះខ្ញុំ ពុំមានសួនច្បារផ្កាភ្ញីអ្វីទេ។ ភរិយារបស់ខ្ញុំដាំជំនួសដោយសួនដំណាំបន្លែបង្កាផ្សេងៗតាមធម្មជាតិគ្មានគីមីទុកគ្រាន់បរិភោគ។ បើក្មួយៗ ចៅៗ ឧស្សាហ៏ព្យាយាមធ្វើដូច្នេះបាននៅជុំវិញផ្ទះគឺជាការល្អណាស់ សំរាប់ដោះស្រាយជីវភាពផង និងដើម្បីសុខភាពផងដែរ។ ជូនពរក្មួួយៗ ចៅៗ ក្នុងឱកាសសំរាកចុងសប្តាហ៏ និងសូមធ្វើអ្វីៗដែលមានប្រយោជន៍សំរាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ”៕