ឯកឧត្តម សួន រិនឌី អញ្ជើញចូលរួមក្នុងពិធីអភិសេកព្រះអង្គចំនួន ៤អង្គ នៅវត្តមូលីសុវណ្ណកមល ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល
ភ្នំពេញ៖ ឯកឧត្តម សួន រិនឌី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាលេខាធិការគណៈកម្មការទី១ នៃរដ្ឋសភា និងក្រុមគ្រួសារ ព្រមទាំងក្រុមយុវជនសេដ្ឋកិច្ច នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីអភិសេកព្រះអង្គចំនួន ៤អង្គ ឆ្លងគងជ័យទំហំ ៩,៩ តឹកចំនួន២ បុស្បុក៤ និងប្រគេនទេយ្យទានមួយចំនួន នៅវត្តមូលីសុវណ្ណកមល ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ក្នុងឱកាសនោះ ឯកឧត្តម សួន រិនឌី បានសំណេះសំណាលជាមួយ ឧបាសក ឧបាសិកាចំណុះជើងវត្ត ដោយបានមានប្រសាសន៍រំលឹកពីការរៀបចំពិធីបុណ្យមាឃបូជា និងពិធីសាសនាផ្សេងទៀត។ ឯកឧត្តមបានបញ្ជាក់ទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យសាសនាត្រូវបានលើកកម្ពស់។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សួន រិនឌី ក៏បានចែកអំណោយជាសម្ភារ និងថវិកាមួយចំនួន ផងដែរ ៕