អភិបាលខេត្តព្រៃវែង ដឹកនាំកិច្ចប្រជុំរៀបចំព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែង២០២៣ ដើម្បីអបអរសាទរពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ
ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជា ផល្គុន នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែង២០២៣ ដើម្បីអបអរសាទរពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ នាថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ និងបង្កើតគណៈកម្មការ អនុគណៈកម្មការដែលមានចែងក្នុងសេចក្ដីសម្រេចស្ដីពីការរៀបចំព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែង២០២៣។
ការបង្កើតគណៈកម្មាការ និងអនុគណៈកម្មាការនោះ គឺដើម្បីការរៀបចំកម្មវិធីឆ្នាំថ្មីព្រៃវែងប្រព្រឹត្តទៅប្រកបបាននូវជោគជ័យ ដោយផ្តោតលើបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ កម្មវិធីបែបសាសនា ល្បែងប្រជាប្រិយខ្មែរ អនាម័យនិងបរិស្ថាន ស្តង់ពិពណ៍ទំនេញផ្សេងៗ និងកម្មវិធីសម្តែង-ប្រគុំតន្ត្រីជាដើម ។ល។
សូមអញ្ជេីញពុកម៉ែ ពូមីង បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិ អញ្ជេីញចូលរួមកំសាន្តសប្បាយក្នុងព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែង ២០២៣ ដែលនិងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះអោយបានច្រេីនកុះករ ៕