**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤

អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ជាំ អូរស្មាច់ និងជប់គគីរ

ភ្នំពេញ៖ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ នារសៀលថ្ងៃចន្ទ ១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិ ជាំ អូរស្មាច់ និងជប់គគីរ។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង ស្រុក ទាំងប្រាំ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតបានចូលរួមផង។

ប្រធានច្រកទ្វារព្រំដែនអន្តរជាតិទាំង៣ ក្នុងខេត្តឧត្តរមានជ័យ ដែលត្រូវប្រកាសចូលកាន់តំណែងនៅពេលនេះរួមមាន៖
១- លោក រ៉ែម ផល្លាវី ពីប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ ឱ្យកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជាំ ជំនួសលោក សាប់ យឿន ដែលត្រូវតែងតាំងជាអនុប្រធានការិយាល័យប្រជាពលរដ្ឋសាលាខេត្ត។
២- លោក ឯម បញ្ញារិទ្ធ ត្រូវបានតែងតាំងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ជំនួសលោក ហ៊ូ តារ៉ារិទ្ធ ដែលត្រូវតែងតាំងជាប្រធានច្រក ចេញ-ចូល តែមួយសាលាខេត្ត។
៣- លោក សុឹម ហ៊ុច ត្រូវបានតែងតាំងជាប្រធានស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ។

នៅក្នុងឱកាសនេះដែរឯកឧត្ដម ប៉ែន កុសល្យ បានថ្លែងណែនាំដល់លោកប្រធានទីស្នាក់ការច្រកទាំង៣ ដែលប្រកាសចូលកាន់តំណែងនៅពេលនេះ ត្រូវយកចិត្តទុកដាក់ការសាមគ្គីភាព ឯកភាព ផ្ទៃក្នុងឱ្យកាន់តែមានភាពរឹងមាំ ក្នុងរង្វង់ថ្នាក់ដឹកនាំ មន្ត្រី សមត្ថកិច្ចពាក់ព័ន្ធ ដោយឈរលើគោលការណ៍តម្លាភាព ទទួលខុសត្រូវនិងប្រសិទ្ធិភាព ពិសេសត្រូវមានការសម្របសម្រួលការឆ្លងកាត់ព្រំដែនរបស់ប្រជាពលរដ្ឋទាំងសងខាង ដោយស្របតាមគោលការណ៍ច្បាប់ជាធរមាន និងបន្តថែរក្សាស្នាដៃ សមិទ្ធិផល និងខិតខំកសាងសមិទ្ធិផលថ្មីៗបន្ថែមទៀត ដើម្បីផលប្រយោជន៍អង្គភាពទាំងមូល។

ជាមួយគ្នានេះត្រូវពង្រឹងរបៀបរបបធ្វើការ បែងចែកតួនាទី ភារកិច្ចឱ្យបានច្បាស់លាស់ ពិសេសត្រូវសហការជាមួយកងកម្លាំងដែលឈរជើងនៅព្រំដែនឱ្យបានល្អ ទាំងភាគីខ្មែរនិងភាគីថៃ យកចិត្តទុកដាក់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាននឹងអ្នកពាក់ព័ន្ធដ៍ទៃទៀតឱ្យស្អិតរមួត បង្កើនការយកចិត្តទុកដាក់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងឱ្យបានល្អប្រសើរជាមួយភាគីមិត្តថៃ ដើម្បីរួមលើកម្ពស់កិត្យានុភាពកិត្តិយស និងភាពស្របច្បាប់ត្រឹមត្រូវ នៃការឆ្លងកាត់បងប្អូនប្រជាពលរដ្ឋ មធ្យោបាយធ្វើដំណើរដឹកជញ្ជូននិងទំនិញគ្រប់ប្រភេទ។

សូមបញ្ជាក់ថា ខេត្តឧត្តរមានជ័យមានច្រកព្រំដែនអន្តរជាតិចំនួន៣ ជាប់ជាមួយប្រទេសថៃ រួមមាន៖
១- ច្រកព្រំដែនអន្តរជាតិ«ជាំ» ស្ថិតក្នុងស្រុកអន្លង់វែង
២- ច្រកព្រំដែនអន្តរជាតិ«អូរស្មាច់» ស្ថិតក្នុងក្រុងសំរោង
៣- ច្រកព្រំដែនអន្តរជាតិ«ជប់គគីរ» ស្ថិតក្នុងស្រុកបន្ទាយអំពិល៕

អត្ថបទដែលជាប់ទាក់ទង