នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត ប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាល ជូនមន្ត្រីនគរបាលអន្តោប្រវេសន៍
ភ្នំពេញ៖ នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ជំនាញត្រួតពិនិត្យឯកសារធ្វើដំណើរ និងវិភាគផ្ទៃមុខ” និង “ការបំប៉នលំហាត់របៀប” ជូនមន្ត្រីនគរបាលអន្តោប្រវេសន៍ នៃនាយកដ្ឋាន នៅសាលប្រជុំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងមានការចូលរូមពី ឯកឧត្តម ទីប្រឹក្សាក្រសួងមហាផ្ទៃ ផងដែរ។
ពិធីបិទវគ្គនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងក្រុមការងារបណ្តុះបណ្តាល រួមទាំងសិក្ខាកាមចំនួន ២២២រូប។
ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានមានប្រសាសន៍ផ្តាំផ្ញើណែនាំដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ត្រូវស្វែងយល់អំពីច្បាប់អន្តោប្រវេសន៍ និងអនុក្រឹត្យផ្សេងៗ និងត្រូវបន្តបន្ថែមលើជំនាញកោសល្យវិច្ច័យឯកសារធ្វើដំណើរ និងវិភាគផ្ទៃមុខ។
ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានឲ្យមន្ត្រីទាំងអស់ត្រូវពង្រឹង លើភាសាបរទេស និងការអភិវឌ្ឍន៍លើប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានណែនាំឲ្យមន្ត្រីទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវវិន័យកងកម្លាំងនគរបាលជាតិ ជាពិសេសមន្ត្រីនគរបាលអន្តោប្រវេសន៍ត្រូវចេះសហការការងាររួមគ្នា និងជាមួយស្ថាប័នផ្សេងដែលពាក់ព័ន្ធ ផងដែរ ៕