អភិបាលរងខេត្តស្វាយរៀង ចុះពិនិត្យគម្រោងសាងសងផ្លូវបេតុអាមេ ការរៀបចំប្រព័ន្ធទឹកស្អាត ជូនដល់ប្រជាពលរដ្ឋក្នុងសង្កាត់ស្វាយតឿ
ភ្នំពេញ៖ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចុះពិនិត្យគម្រោងសាងសងផ្លូវបេតុអាមេ ការរៀបចំប្រព័ន្ធទឹកស្អាត ជូនដល់ប្រជាពលរដ្ឋក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។ ដោយមានការចូលរួមពីលោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត លោកអភិបាលរងក្រុង លោកប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង លោកប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋានក្រុង លោកចៅសង្កាត់ស្វាយតឿ និងក្រុមប្រឹក្សាសង្កាត់ស្វាយតឿ ៕