រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អនុញ្ញាតឱ្យ អនុប្រធាន UNODC ថ្នាក់តំបន់ ចូលជួបពិភាក្សាការងារ
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក JULIEN GARSANY អនុប្រធានអ្នកតំណាងការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ថ្នាក់តំបន់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
កិច្ចពិភាក្សានៅក្នុងជំនួបនេះ បានផ្តោតសំខាន់លើការងារមួយចំនួនជាអាទិ៍ ពាក់ព័ន្ធនឹងសេចក្តីព្រាងកិច្ចសន្ទនាជាយុទ្ធសាស្ត្រ (Strategic Dialogue) រវាងព្រះរាជាណាចក្រកម្ពុជា និង UNODC, ទិសដៅជាយុទ្ធសាស្ត្ររបស់ក្រសួងយុត្តិធម៌លើប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌរបស់កម្ពុជា ព្រមទាំងការងារមួយចំនួនផ្សេងទៀតពាក់ព័ន្ធនឹងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងក្រសួងយុត្តិធម៌ និង UNODC៕