លទ្ធផលការអនុវត្តច្បាប់ចរាចរណ៍ថ្ងៃទី៧ កុម្ភៈ រកឃើញយានយន្តល្មើសចំនួន៣៩៩គ្រឿង
ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឲ្យដឹងថា ចំនួនគោលដៅសរុប ១២១គោលដៅ មានយានយន្តចូលគោលដៅចំនួន ១.៦៩៤គ្រឿង ម៉ូតូចំនួន ១.៣០២គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៩៩គ្រឿង មានម៉ូតូចំនួន ៣៤២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស។
ដោយឡែកក្នុងរយៈពេល៧ថ្ងៃ(ថ្ងៃទី០១-០៧ ខែកុម្ភៈ) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ៤.៣៨៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២.៥៧៤គ្រឿង ម៉ូតូមានចំនួន ២.១៧៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល០៧ថ្ងៃនៃខែកុម្ភៈនេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕