**មន្រ្តីជំនាញនៃសាខា ក.ប.ប. ខេត្តប៉ៃលិន ចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារក្នុងផ្សារសាមគ្គី ខេត្តប៉ៃលិន**ភ្នំWuyiមិនត្រឹមតែផ្តល់កំណើតដល់ “ស្តេចតែ” ដ៏មានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត “ទីក្រុងនៃក្លិនតែ” ដ៏រស់រវើកថែមទៀត**តំណាងមូលនិធិ Dubai Cares បង្ហាញចំណាប់អារម្មណ៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងច្បាប់អប់រំកាយ និងកីឡា**ក្រសួងការងារ ប្រកាសកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧**កម្ពុជា​ លើកទឹកចិត្តឱ្យប្រទេសអេរីទ្រា ស្នើសុំពន្យាពេលបោសសម្អាតមីន ដេីម្បីឱ្យស្របតាមលក្ខខណ្ឌ​ និងបំពេញកាតព្វកិច្ចរបស់អនុសញ្ញាអូតាវ៉ា**ឯកឧត្ដម ហួត ហាក់ ត្រូវបានផ្លាស់ប្ដូរមកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំណែកឯកឧត្ដម សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច**ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រឌិត និងមួលបង្កាច់មកលើ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ**កម្លាំងរុស្ស៊ីកម្ទេចរថក្រោះថ្មីបំផុតផលិតដោយអាល្លឺម៉ង់**មនុស្សម្នាក់នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំបិតនៅទីក្រុង Rotterdam

វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ស្តីពី 3R និងសេដ្ឋកិច្ចចក្រា បានប្រកាសបើកជាផ្លូវការនៅសៀមរាប

ភ្នំពេញ៖ វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ស្តីពី «3R និងសេដ្ឋកិច្ចចក្រា»ក្រោមប្រធានបទ «សមាហរណកម្មសេដ្ឋកិច្ចចក្រាទៅក្នុងការអភិវឌ្ឍន៍វិស័យចម្បងៗដើម្បីឈានឆ្ពោះទៅសម្រេចបានសង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» បានបើកជាផ្លូវការនៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីលោក Shigeki KOBAYASHI, រដ្ឋមន្រ្តីក្រសួងបរិស្ថានជប៉ុន លោកបណ្ឌិត Dr. Kazushige Endo,នាយកមជ្ឍមណ្ឌលសហប្រជាជាតិសម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់ លោកស្រី Alissa Chaker, តំណាងកម្មវិធីសហប្រជាជាតិប្រចាំនៅកម្ពុជា លោកស្រី Ms. Maimunah Mohd Sharif, អគ្គលេខាធិការងនៃអង្គការសហប្រជាជាតិ និងជានាយកប្រតិបត្តិនៃអង្គការ UN Habitat លោក Li Jinhua អគ្គលេខាធិការរង ទទួលបន្ទុកកិច្ចការសង្គម និង សេដ្ឋកិច្ច នៃ UN DEAនិងបណ្តាលប្រទេសនៅក្នុងតំបន់អាស៊ីប៉ាហ្វិកចំនួន ៣៩ ប្រទេស និងរដ្ឋបាលថ្នាក់ក្រោមជាតិនៃខេត្ត២៥ រាជធានី ខេត្ត សរុបជាង ៥០០នាក់។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា នៅក្នុងខ្លឹមសាររួមនៃការបើកវេទិកាថ្នាក់តំបន់អាសុី និងប៉ាសុីហ្វិចនេះគឺបានផ្ដោតជាសំខាន់គឺទៅលើគោលការណ៍ 3R ដែលពាក់ព័ន្ធជាមួយនឹងការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃដែលការប្រើប្រាស់ឡើងវិញ ការកែច្នៃ និងការកាត់បន្ថយនេះ គឺសំដៅជារួមពាក់ព័ន្ធជាមួយនិងការដាក់ចុះនូវគោលការណ៍ 3R នៅក្នុងដំណើរការនៃការអភិវឌ្ឍមានន័យថា វិស័យអភិវឌ្ឍន៍សំខាន់ៗដើម្បីកាត់បន្ថយ៖

ទី១- សំដៅទៅលើសម្ពាធនៃធនធានធម្មជាតិដែលជាផ្នែកមួយនៃទុនសម្រាប់ការយកមកផលិត ឬយកមកប្រើប្រាស់

ទី២- ធ្វើឲ្យសង្គមមានគ្មានសំណល់មានន័យថា យើងត្រូវតែធ្វើការកាត់បន្ថយឬក៏ការប្រើប្រាស់ឡើងវិញ ការកែច្នៃឡើងវិញ ដើម្បីកុំឲ្យមានសំណល់នៅក្នុងសង្គមរបស់យើង។

ជាមួយគ្នានេះគឺការផ្សារភ្ជាប់រវាងគោលការណ៍ 3R និងសេដ្ឋកិច្ចចក្រា គឺសំដៅទៅលើធ្វើយ៉ាងម៉េចដើម្បីឲ្យទាញនូវសំណល់ដែលបានប្រើប្រាស់យកមកកែច្នៃឡើងវិញ បង្កើតជាផលិតផលដែលមានតម្លៃសម្រាប់ការប្រើប្រាស់និងមានលក្ខណៈជាវិលជុំ។

តាមការកត់សម្គាល់ជារួមពីសំណាក់អង្គការសហប្រជាជាតិ ពីសំណាក់របស់ប្រទេសជប៉ុន និងពីសំណាក់របស់ប្រទេសកម្ពុជា គឺបច្ចុប្បន្នយើងបានប្រើប្រាស់ច្រើនទៅលើធនធានធម្មជាតិនៃភពផែនដីរបស់យើងនៅក្នុងរយៈពេលកន្លងទៅនេះហើយដើម្បីធ្វើឲ្យធនធានធម្មជាតិក៏ដូចជាធនធាននៅលើភពផែនដីរបស់យើងនេះគឺមាននិរន្តរភាពនិងការប្រើប្រាស់ប្រកបដោយចីរភាពនេះគឺយើងត្រូវគិតគូរអំពីគោលការណ៍ 3Rនិងសេដ្ឋកិច្ចចក្រានេះ។

ការអនុវត្តនូវគោលការណ៍ 3R និងសេដ្ឋកិច្ចចក្រា បានកាត់បន្ថយសម្ពាធ ធនធានធម្មជាតិវាគឺជាផ្នែកមួយដើម្បីធានាឲ្យមានការអភិវឌ្ឍដោយចីរភាពហើយការអនុវត្តនូវគោលការណ៍ 3R និងសេដ្ឋកិច្ចចក្រា នេះមិនមែនត្រឹមតែធ្វើឲ្យមានការការពារនូវបរិស្ថាននោះទេក៏ប៉ុន្តែគោលការណ៍នេះក៏បានចូលរួមចំណែកនៅក្នុង ការសម្រេចបាននូវគោលការណ៍អភិវឌ្ឍន៍ដោយចេរភាពនៅដែលយើងបានកំណត់ដែរដូចជា៖
– ពាក់ព័ន្ធជាមួយនឹងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ
– ពាក់ព័ន្ធជាមួយនឹងគុណភាពទឹកគុណភាពបរិស្ថាន និងផាសុកភាព
– ពាក់ព័ន្ធជាមួយនិងសុខុមាលភាពរបស់ ប្រជាពលរដ្ឋ
– ពាក់ព័ន្ធនឹងការរស់នៅហើយនិងការធ្វើឲ្យមាននិរន្តរភាពនិងការពារបាននូវបរិស្ថាននៃភពផែនដី។

ជាមួយគ្នានេះក៏បានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាទៅលើវិស័យផ្សេងៗដែលនៅក្នុងនោះគឺ៖

– ទាក់ទងជាមួយនឹងវិស័យនៃការគ្រប់គ្រងសំណល់រឹងសំរាមនៅក្នុងតំបន់
– ទាក់ទងទៅលើបញ្ហាប្លាស្ទិក ដែលសំណល់ប្លាស្ទិកនេះបានប្រើប្រាស់ច្រើនជាង៩០ភាគរយនៃប្លាស្ទិកដែលបានប្រើប្រាស់
– ទាក់ទងទៅនឹងសំណល់ដែលធ្លាក់ទៅក្នុងទឹកសមុទ្រថែមទៀតបានបំពុលដល់បរិស្ថានក៏ដូចជាជីវៈចម្រុះថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង