**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

របងថ្មដែលបានសាងសង់ នៅតាមឆ្នេរអូឈើទាល ក្រុងព្រះសីហនុ ត្រូវម្ចាស់វាយកម្ចេចចោលវិញ តាមបទបញ្ជារបស់រដ្ឋាភិបាលកម្ពុជា

ព្រះសីហនុ៖ របងថ្មដែលត្រូវបានសាងសង់នៅតាមតាមឆ្នេរអូឈើទាល ក្រុងព្រះសីហនុ ហើយទទួលការរិះគន់យ៉ាងខ្លាំង តាមបណ្តាញសង្គមនារយៈពេលប៉ុន្មានថ្ងៃមកនេះ ត្រូវបានម្ចាស់ទីតាំងវាយកម្ចេចចោលវិញហើយ តាមបទបញ្ជារបស់រដ្ឋាភិបាលកម្ពុជា និងមានការណែនាំពីអាជ្ញាធរខេត្ត។ ការវាយកម្ចេចចោលនេះ បានធ្វើឡើងនាយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។

អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានបញ្ជាក់ប្រាប់ថា ការរុះរើសំណង់របងរឹងដែលនៅតាមបណ្តោយឆ្នេរនេះគឺធ្វើឡើងក្រោយពីមានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន កាលពីម្សិលមិញ។

លោកថ្លែងដូច្នេះថា៖ «យើងបានទទួលការណែនាំពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ល្ងាចមិញបានណែនាំឱ្យរដ្ឋបាលខេត្តព្រះសីហនុ ធ្វើការសម្របសម្រួលជូនដំណឹងទៅម្ចាស់ទីតាំង ម្ចាស់កម្មសិទ្ធិ «ក» ហ្នឹងធ្វើការកែសម្រួល រុះរបងប៉ែកខាងសមុទ្រនោះចេញ អ៊ីចឹងយើងបានធ្វើការរុះរើហើយតាំងពីយប់មិញ»។

ការរុះរើសំណង់របងរឹងនេះ បន្ទាប់ពីមានមហាជនសម្តែងការងឿងឆ្ងល់ថាតើអ្នកណាមានអំណាចនៅពីក្រោយនៃការសាងសង់របងនេះ ខណៈអាជ្ញាធរអះអាងថាសំណង់រឹងនោះជាកម្មសិទ្ធឯកជនដែលមានច្បាប់ត្រឹមត្រូវ។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ និងជាអភិបាលរងខេត្ត លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា ទីតាំងដីខាងលើពីមុនគឺជារបស់អង្គភាពនគរបាលជើងទឹក ហើយត្រូវបានធ្វើអនុប្រយោគទៅជាសម្បត្តិឯកជនរបស់រដ្ឋ និងប្រគល់ឱ្យក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍន៍បន្ត។

លោកបញ្ជាក់ថា៖ «នីតិវិធីការកសាងប័ណ្ណកម្មសិទ្ធិ គឺត្រឹមត្រូវរួចអស់ហើយពីរាជរដ្ឋាភិបាលតាំងពីឆ្នាំ២០០៧ និងចេញប័ណ្ណតាំងពីឆ្នាំ២០០៨ ចេញប័ណ្ណកម្មសិទ្ធិឯកជន»។

សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃមកនេះមានការរិះគន់យ៉ាងខ្លាំងពីមហាជន រឿងសង់របងលើឆ្នេរអូឈើទាល ក្រុងព្រះសីហនុ ដែលធ្វើឲ្យបាត់បងសោភ័ណ្ឌភាពឆ្នេរ។ តែនៅពេលនេះស្ថានភាពឆ្នេរវិលទៅសភាពដើមវិញ ក្រោយមានការចំណាត់ការភ្លាមៗពីថ្នាក់ដឹកនាំ និងក្រោមការសម្របសម្រួលពីអាជ្ញាធរខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង