**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ថ្នាក់ដឹកនាំខេត្តកំពង់ធំ បើកវេទិការសាធារណៈផ្សព្វផ្សាយអំពីបញ្ហាដីធ្លីដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ក្នុងឃុំបឹងល្វា ស្រុកសន្ទុក

ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញបើកវេទិការសាធារណៈផ្សព្វផ្សាយអំពីបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាប្រឈម ស្ថិតនៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ក្រោយពីបានស្ដាប់ក្តីកង្វល់ដែលបានលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋធ្លាប់អាស្រ័យផល ដីនៅក្នុងគម្របព្រៃឆ្នាំ ២០០២ ក្នុងនោះមានដីគម្របព្រៃឡង់ ដីគម្របព្រៃអង់តែន និងដីស្ថានីយ៍ស្តារឡើងវិញរួចមក ឯកឧត្តម ងួន រតនៈ ថ្លែងថា វេទិការនេះពិតជាមានសារៈសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋ មានឱកាសលើកឡើងនូវទុកកង្វល់ បញ្ហាប្រឈម ក៏ដូចជាសំណូមពរនានា ជូនថ្នាក់ដឹកនាំ ដើម្បីស្វែងរកដំណោះស្រាយឲ្យបានល្អប្រសើរ ។

ឯកឧត្តមបានបន្តទៀតថា កន្លងមកក្តីកង្វល់ប្រជាពលរដ្ឋដែលបានកាន់កាប់អាស្រ័យផលលើដីរដ្ឋ ចំណងផ្លូវច្បាប់ និងមានការហាមឃាត់ពីមន្ត្រីជំនាញ ក្នុងនោះ អភិបាលខេត្ត បានផ្តល់នូវគោលការណ៍មួយចំនួនដល់មន្ត្រីជំនាញ មិនត្រូវចុះទៅរុះរើផ្ទះ បំផ្លាញដំណាំ បងប្អូនទៀតទេ ត្រូវបន្តចុះពិនិត្យស្រាវជ្រាវប្រវត្តិដីបន្ថែមទៀត ដើម្បីពិនិត្យលទ្ធភាពដីដែលត្រូវកាត់ឆ្វៀលជូនប្រជាពលរដ្ឋ និងដីរដ្ឋត្រូវរក្សាទុកនាពេលអនាគត ហើយបងប្អូនប្រជាពលរដ្ឋ ត្រូវមានភាពស្មោះត្រង់ និងហាមដាច់ខាត មិនមានការកាប់រុករានដីព្រៃបន្ថែមទៀតនោះទេ។ លើសពីនេះទៀត អាជ្ញាធរដែននី ត្រូវសហការជាមួយប្រជពលរដ្ឋ ផ្សព្វផ្សាយគោលនយោបាយដីធ្លីឲ្យបានទូលំទូលាយ និងមានភាពច្បាស់លាស់ ។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំឲ្យមានការចាញ់បោកចំពោះបុគ្គលមួយចំនួនដែលតែងយកលេសថារត់ការ ដើម្បីបានចេញប្លង់កម្មសិទ្ធិឲ្យសោះ។ ហើយនេះជាការគិតគូររបស់សម្ដេចដែលមិនយកទោសពៃកន្លងទៅ ឱ្យតែបងប្អូនអត់ដីពិតប្រាកដ ដូចវត្តមានរបស់សម្តេចជាក់ស្ដែង ឆ្នាំ២០១២ ជាការកង្វល់របស់សម្ដេច ហើយនៅតែបន្តដោះស្រាយ ប៉ុន្តែត្រូវបញ្ចប់នៅវគ្គនេះហើយ មិនអាចគោលនយោបាយអីទៅកាប់ថែម ហើយសុំគោលនយោបាយទៀតទេ បើយើងអត់ដីរដ្ឋមានគោលការណ៍មួយទៀត គឺសុំដីសម្បទាន សម្តេចអត់ចង់ឱ្យយើងទៅសម្រេចចិត្តកាប់ខ្លួនឯងទេ អ្នកណាមានលទ្ធភាពបានច្រើន អ្នកណាអត់លទ្ធភាពបានតិច វាអត់ស្មើគ្នា បើយើងបានដីសម្បទាន គឺយើងគ្រួសារធំ គ្រួសារតូច ស្ត្រីមេម៉ាយដែលត្រូវបានតាមអាទិភាពនៃការខ្វះខាតដី ៕

អត្ថបទដែលជាប់ទាក់ទង