ឯកឧត្តមរដ្ឋមន្ត្រី ឈិត សុខុន អញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាស្តីពីការផ្សព្វផ្សាយការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ «SARMIS»
ភ្នំពេញ៖ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាស្តីពីការផ្សព្វផ្សាយការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ «SARMIS»
ជូនអង្គភាពក្រោមឱវាទក្រសួងធម្មការ និងសាសនា។ ដែលមានការនិមន្ត អញ្ជើញចូលរួមពី ព្រះរាជាគណៈ ព្រះមន្រ្តីសង្ឃ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក អគ្គនាយរង ព្រះសាកលវិទ្យាធិការរង ព្រះប្រធានផ្នែក ប្រធាននាយកដ្ឋាន ប្រធានផ្នែក ប្រធានមន្ទីរធម្មការ និងសាសនារាជធានី ខេត្ត និងមន្រ្តីជំនាញ ប្រមាណសរុបចំនួន១៣៤អង្គ/នាក់ នៅទីស្តីការក្រសួង ៕