**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន

កម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាពន្ធលើថ្នាំជក់ទាបជាងគេក្នុងតំបន់អាស៊ាន


ភ្នំពេញ៖ តាមការសិក្សាមួយរបស់សាកលវិទ្យាល័យជាតិមានជ័យ ដែលបានចុះផ្សាយកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ បង្ហាញថា តំលៃបារីជាមធ្យមមិនមានការប្រែប្រួលទេក្នុងរយៈពេល៧ឆ្នាំ កន្លងមកនេះ ខណៈពេលដែលតំលៃទំនិញមួយចំនួនធំ បានឡើងថ្លៃជាលំដាប់ពីមួយឆ្នាំទៅ១ឆ្នាំ។ នេះបណ្តាលមកពីកម្ពុជាខកខានមិនបានដំឡើងពន្ធថ្នាំជក់រយៈពេល៧ឆ្នាំមកហើយ បើទោះបីកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាស្តីពីការត្រួតពិនិត្យថ្នាំជក់ក៏ដោយ។ កត្តានេះ ធ្វើអោយកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានពន្ធលើថ្នាំជក់តិចជាងគេ នៅតំបន់អាស៊ាន។
អង្គការសុខភាពពិភពលោក តម្រូវឱ្យរដ្ឋជាភាគី ដំឡើងពន្ធថ្នាំជក់ ឱ្យបានទៀងទាត់ និងជាប្រចាំ ដើម្បីឱ្យអត្រាពន្ធថ្នាំជក់ឡើងដល់៧៥% នៃតំលៃលក់រាយ។ ប៉ុន្តែ កម្ពុជាមានអត្រាពន្ធលើថ្នាំជក់តែ២៥%នៃតំលៃលក់រាយចំពោះបារីផលិតផលក្នុងស្រុក និង៣១%ចំពោះបារីនាំចូល ខណៈបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់ មានអត្រាពន្ធថ្នាំជក់ខ្ពស់រហូតដល់៧៥%ឬប្រហាក់ប្រហែល។ អង្គការសុខភាពពិភពលោកបញ្ជាក់ច្បាស់ថា ការដំឡើងពន្ធថ្នាំជក់នឹងធ្វើឱ្យរដ្ឋាភិបាលទទួលបានចំណូលពន្ធយ៉ាងច្រើន និងកាត់បន្ថយចំនួនអ្នកស្លាប់ ឈឺ និងពិការ ដោយសារថ្នាំជក់។ ស្របគ្នានេះ សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ បានបង្ហាញលទ្ធផលនៃការវិភាគមួយដោយបញ្ជាក់ថា ដោយសារខកខានមិនបានដំឡើងពន្ធថ្នាំជក់ តាមផែនទីបង្ហាញផ្លូវរបស់អង្គការសុខភាពពិភពលោកឆ្នាំ២០១៨ កម្ពុជាខាតបង់ចំណូលពន្ធប្រមាណ១៣០លានដុល្លាអាមេរិក ស្មើនឹង ០,៥%នៃGDPរបស់ កម្ពុជា នៅឆ្នាំ២០២០។
តាមការសិក្សាមួយទៀតរបស់សាកលវិទ្យាជាតិមានជ័យ ដែលបានចុះផ្សាយកាលពីឆ្នាំ២០២១ បានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាច្រើនលើសលប់របស់ដល់៩៤% ចង់ឱ្យរាជរដ្ឋាភិបាលកម្ពុជា ដំឡើងពន្ធថ្នាំជក់ឱ្យបានខ្ពស់ដូចប្រទេសជិតខាងយើងដែរ។ ប៉ុន្តែឧស្សាហកម្មថ្នាំជក់ និងអ្នកពាក់ព័ន្ធនឹងផលប្រយោជន៍នៃជំនួញថ្នាំជក់ តែងតែរិះរកគ្រប់មធ្យោបាយដើម្បីរារាំងការដំឡើងពន្ធថ្នាំជក់ ដោយលើកជាមតិបំភាន់ខុសពីការពិតថា ការដំឡើងពន្ធថ្នាំជក់ នឹងនាំឱ្យរដ្ឋខាត់បង់ចំណូលពន្ធ ឬនាំឱ្យមានការគេចពន្ធបារីជាដើម បើតាមការបោះពុម្ភផ្សាយរបស់អង្គការសុខភាពពិភពលោក។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ការជក់បារីបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា ១៥ ០០០នាក់ស្លាប់ ដោយសារជំងឺនាំមុខទាំង៥ រួមមាន ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួតនិងបំពង់ខ្យល់៕

អត្ថបទដែលជាប់ទាក់ទង