**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

អាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទជាង១០លើក

ភ្នំពេញ៖ ជនសង្ស័យឈ្មោះ ទេព បូរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ភូមិតាកេរ្ត៍ថ្មី សង្កាត់កំបូល ខណ្ឌកំបូល ត្រូវបានកម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌកំបូល ឃាត់ខ្លួន កាលពីវេលាម៉ោង១៨:១០នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទ នៅចំណុចផ្លូវបេតុង ជិតសាលាសង្កាត់កំបូល ខណ្ឌកំបូល កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។

វត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿងម៉ាក ឌ្រីមសង់ស៊េរី០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1FM-7239 (ម៉ូតូជិះធ្វើសកម្មភាពឆក់)។

ក្រោយពេលស្តាប់ចម្លើយជនសង្ស័យ ទេព បូរ៉ា បានសារភាពឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ រូបខ្លួន និងបក្ខពួកម្នាក់ទៀត ឈ្មោះ អាទីង ពិតជាបានជិះម៉ូតូ០១គ្រឿងម៉ាក ឌ្រីមសង់ស៊េរី០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1FM-7239 ធ្វើសកម្មភាពឆក់ ទូរស័ព្ទ១គ្រឿងម៉ាក OPPO បានសម្រេច នៅចំណុចផ្លូវបេតុង ជិតសាលាសង្កាត់កំបូល ខណ្ឌកំបូល ពិតប្រាកដមែន ហើយកន្លងមក រូបខ្លួនជាមួយបក្ខពួកផ្សេងទៀត ធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទ យ៉ាងសកម្ម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាពិសេសក្នុងទឹកដីខណ្ឌកំបូល និង ពោធិ៍សែនជ័យ។

ក្នុងការឆក់ទូរស័ព្ទនោះមានដូចជា៖ លើកទី១ និងលើកទី២ ឆក់ទូរស័ព្ទនៅមុខរោងចក្រយ៉ាកជីង ជាមួយឈ្មោះ តុលា បានទូរស័ព្ទ OPPO ចំនួន២គ្រឿង លក់បានលុយ (២៦ម៉ឺន), លើកទី៣ និង លើកទី៤ ឆក់នៅមុខកន្លែងលក់សាច់ក្រក ក្នុងខណ្ឌកំពូល ជាមួយបក្ខពួក (មិនស្គាល់ឈ្មោះ) បានទូរស័ព្ទ២គ្រឿង ម៉ាក VIVO (លក់បានលុយ៥៥ម៉ឺនរៀល), លើកទី៥ ឆក់ នៅកន្លែងដីវាលភូមិគល់ សង្កាត់កន្ទោក បានទូរស័ព្ទ ១គ្រឿង ម៉ាក OPPO លក់បានលុយ (៦ម៉ឺនរៀល) ជាមួយឈ្មោះ អាទីង, លើកទី៦ ឆក់ នៅបុរីកំបូល១ បានទូរស័ព្ទ ១គ្រឿង ម៉ាកOPPO បានលុយ (១០ម៉ឺន) ជាមួយឈ្មោះ អាទីង, លើកទី៧ ឆក់ នៅមុខតំបន់សេដ្ឋកិច្ចពិសេស បានទូរស័ព្ទ១គ្រឿងម៉ាក OPPO លក់បានលុយ(១០ម៉ឺនរៀល) ជាមួយឈ្មោះ អាទីង, លើកទី៨ ឆក់ នៅម្តុំចោមចៅ បានទូរស័ព្ទ១គ្រឿងម៉ាក VIVO លក់បានលុយ(២៤ម៉ឺនរៀល) ជាមួយបក្ខពួក មិនស្គាល់ឈ្មោះ,លើកទី៩ ឆក់នៅម្តុំផ្លូវវេងស្រេង បានទូរស័ព្ទ ១គ្រឿងម៉ាក OPPO លក់បានលុយ (៨ម៉ឺនរៀល) ជាមួយបក្ខពួក មិនស្គាល់ឈ្មោះ, លើកទី១០ ឆក់នៅម្តុំថ្នល់ទទឹងបានទូរស័ព្ទ ១គ្រឿងម៉ាក VIVO ជាមួយបក្ខពួក មិនស្គាល់ឈ្មោះ, លើកទី១១ ឆក់ នៅផ្សារព្រៃផ្តៅ បានទូរស័ព្ទ ០១គ្រឿងម៉ាក OPPO លក់បានលុយ (១១ម៉ឺនរៀល) ជាមួយបក្ខពួក មិនស្គាល់ឈ្មោះ និងលើកទី១២នេះ បានធ្វើសកម្មភាពឆក់បានទូរស័ព្ទ០១គ្រឿងម៉ាក OPPO នៅចំណុចផ្លូវបេតុង ជិតសាលាសង្កាត់កំបូល កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយបក្ខពួកម្នាក់ទៀត ឈ្មោះ អាទីង។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានកម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ រីឯបក្ខពួកជនសង្ស័យដែលបាន រត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនបន្ត៕

អត្ថបទដែលជាប់ទាក់ទង