ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈដល់ ឯកឧត្ដម សំបូរ មាណ្ណារ៉ា ជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ
ភ្នំពេញ៖ ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈដល់ឯកឧត្ដម សំបូរ មាណ្ណារ៉ា ជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានឋានៈស្មើរដ្ឋមន្ដ្រី។