កម្ពុជា ប្ដេជ្ញាផ្តល់សេវាកម្ម និងសន្តិសុខ ប្រកបដោយគុណភាព ជូនទេសចរចិន
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកនាំ បានប្រកាសប្ដេជ្ញាផ្តល់សេវាកម្ម និងសន្តិសុខ ប្រកបដោយគុណភាព ជូនដល់ភ្ញៀវទេសចរចិន ។
នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួម ស្ដីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី
រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ភាគីកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការបង្កើនប្រសិទ្ធភាព និងកែសម្រួលគោលនយោបាយទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ផ្អែកតាមការវិវឌ្ឍនៃស្ថានការណ៍ ដែលបង្កើតនូវលក្ខខណ្ឌប្រសើរសម្រាប់ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ប្រកបដោយសុវត្ថិភាព សុខុមាលភាព និងរបៀបរៀបរយ រវាងប្រទេសចិន និងបណ្តាប្រទេសផ្សេងៗ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់សេដ្ឋកិច្ចសកល។
ចិនបានប្រកាសថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដំបូង ដែលនឹងទទួលភ្ញៀវទេសចរចិន ព្រមទាំងផ្ដល់អាទិភាពក្នុងការស្ដារ និងបង្កើនចំនួនជើងហោះហើរត្រង់។
ភាគីកម្ពុជាបានបញ្ជាក់សាជាថ្មីនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់ទេសចរចិន និងការប្ដេជ្ញាផ្តល់សេវាកម្ម និងសន្តិសុខ ប្រកបដោយគុណភាព។
ភាគីទំាងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងសហគ្រាសវប្បធម៌ និងទេសចរណ៍នានា នៃប្រទេសទំាំងពីរ ដើម្បីរួមគ្នាបង្កើតផ្លូវទេសចរណ៍ បង្កើតផលិតផលវប្បធម៌ និងទេសចរណ៍ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាលបុគ្គលិកវប្បធម៌ និងទេសចរណ៍ ៕