រាជរដ្ឋាភិបាល ផ្ដល់ស្រូវពូជជូនដល់ប្រជាកសិកររងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ឆ្នាំង
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានផ្តល់ស្រូវពូជជូនដល់ប្រជាកសិកររងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងរដូវប្រាំងចំនួន ២,៦៩៤គ្រួសារ មកពីស្រុករលាប្ ឡាំ ហេងហួត អៀរ ស្រុកកំពង់ត្រឡាច និងក្រុងកំពង់ឆ្នាំង ។ ពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង លោក អម សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ៕